បង្អែមគ្រាប់ខ្នុរ ទំនងឆ្ងាញ់ខ្លាំង មកមើលវិធីធ្វើទាំងអស់គ្នា

ញ៉ាំហើយដឹងតែម៉ាក់ញញឹមបិទមាត់មិនជិតទេ

0
2958

អ្នក​ចូល​មើល​ហ្នឹង ប្រាកដ​ជា​ចង់​ចេះ​ធ្វើ​ញ៉ាំ​ហើយ​មែន​អត់​?​ មិន​មាន​អី​ពិបាក​ទេ បញ្ចេញ​ស្នាដៃ​ធ្វើ​បង្អែម​ឲ្យ​ម៉ាក់​ញ៉ាំ​ម្តង​មើល​ ធ្លាប់​តែ​ម៉ាក់​ធ្វើ​ឲ្យ​ញ៉ាំ​ ឥឡូវ​ថ្ងៃ​ហ្នឹង​សាក​ដើរ​តួ​ជា​កូន​ល្អ​ ធ្វើ​បង្អែម​ផ្គាប់​ចិត្ត​ម៉ាក់​វិញ​មើល​ម៉េច​វិញ​។

เม็ดขนุนจาวตาลของแปลกเคยกินหรือยัง หวานมันอร่อย - YouTube

គ្រឿង​ផ្សំ​៖​

  • ពង​ទា​ ៨ គ្រាប់​
  • ស្ករ​ស​ ១ កូន​ចាន (អាច​កាត់​បន្ថយ​បាន​បើ​មិន​ចូល​ចិត្ត​ផ្អែម)
  • អំបិល​ ១ ចិប
  • សណ្តែក​បាយ​ ៣ ខាំ
  • ដូង​ទុំ​ ៣ ខាំ (ពូត​យក​ខ្ទិះ​ដើម​សុទ្ធ)
  • ទឹក​ស្ករ

វិធី​ធ្វើ​៖​

១. សណ្តែក​បាយ​ត្រាំ​ទឹក​អោយ​រីក​ រយះ​ពេល​ មួយ​ម៉ោង​កន្លះ​ រួច​ហើយ​លាង​ទឹក​ បី​បួន​ទឹក​ បន្ទាប់​មក​ដាក់​ចំហុយ​សណ្តែក​នោះ​រយះ​ពេល​ ២០ ទៅ​២៥ នាទី ត្រូវ​មើល​ថា​ វា​រីក​ល្មម​។
ចំ​ហុយ​រួច​ទុក​ត្រជាក់​បន្តិច​ ហើយ​ យក​មក​កិន​ជា​មួយ​ ស្ករ​ស អំបិល ខ្ទិះ​ដូង ត្រូវ​កិន​អោយ​ម៉ដ្ឋ​ ។
២. ពេល​កិន​ម៉ដ្ឋ​ហើយ​យក​មក​កូរ​អោយ​គោក​ ស្ងួត​ដាច់​ទឹក​រហូត​ដល់​លែង​ស្អិត​ជាប់​ដៃ ​ត្រូវ​បើក​ភ្លើង​តិច​ៗ។ សណ្តែក​កូរ​ស្ងួត​ល្អ​ហើយ​ យក​មក​ពូន​ជា​ដុំ​តូច​ៗ ដូច​ក្នុង​រូប​ ដោយ​ទុក​មួយ​អន្លើ​សិន​ ។

เมนู เม็ดขนุนเผือก | ครัวลั่นทุ่ง - YouTube


៣. យក​ពង​ទា​ គោះ​យក​តែ​ក្រហម​សុទ្ធ​ វាយ​បំបែក​ ហើយ​ត្រូវ​ច្រោះ​វា​និង​ស្បៃ​ ដើម្បី​អោយ​ម៉ដ្ឋ​ស្មើ​សាច់​ល្អ​ ធ្វើ​រួច​ហើយ​ ត្រូវ​យក​កូន​ឆ្នាំង​ដាក់​ទឹក​ល្មម​ចាក់​ស្ករ​ស​ចូល​ ប្រមាណ​ ២ ​កូន​ចាន​ចង្គឹះ​ យក​ទៅ​ដាំ​ ត្រូវ​បើក​ភ្លើង​ល្មម​ ដើម្បី​អោយ​រលាយ​ក្លាយ​ជា​ទឹក​ស្ករ​ បន្ទាប់​ទៀត​យក​សណ្តែក​ដែរ​យើង​ពូន​នោះ​យក​មក​ជ្រលក់​ក្នុង​ពង​ទា រួច​បង់​ក្នុង​ទឹក​ស្ករ​ មួយ​ប្លូក​ត្រូវ​ស្រង់​ឡើង​ជា​ការ​ស្រេច​។
ពេល​ឆ្អិន​អាច​ដាក់​ក្នុង​ទូរ​ទឹកកក ត្រជាក់ៗ​កាន់​តែ​ឆ្ងាញ់៕

ขนมไทยกลุ่มที่ 2 - plenuttakran29

ប្រភព៖ តូចអាហារ