ឈប់ទិញគេ! ធ្វើញ៊ាំខ្លួនឯងស្រស់ៗវិញ ទុកចិត្តអនាម័យជាង

ប្តូរពីទិញមកធ្វើខ្លួនឯងវិញ

0
4421

ធ្លាប់ឮចាស់ៗពីដើមថាមិនសូវហ៊ានញ៉ាំជ្រកស្ពៃទេ ព្រោះពេលទៅទិញម្តងៗ អ្នកលក់កាយចេញពីធុងមកឃើញទឹកឡើងអន្លាយ ពេលខ្លះមកដល់ផ្ទះលាងទៅឃើញអីផ្សេងទៀត ទើបពួកគាត់មិនសូវទិញគេញ៉ាំទេ។ ចុះបើប្តូរពីទិញគេមកធ្វើខ្លួនឯងញ៉ាំវិញ មិនស្រួលមែនអត់? យកឱកាសបញ្ចេញស្នាដៃឲ្យអ្នកផ្ទះសរសើរមួយមើល!

វិធីធ្វើ ជ្រក់ជើងទា!! ស្រួយឆ្ងាញ់ ...

គ្រឿងផ្សំ៖​

  • ស្ពៃជើងទា ១ គីឡូ
  • ខ្ទឹមក្រហម ២០ ក្រាម
  • ដើមខ្ទឹម ៥០ ក្រាម
  • ទឹក ១ លីត្រ
  • អំបិល ៣០ ក្រាម
  • ស្ករ ៣០ ក្រាម
វិធីធ្វើជ្រក់ស្ពៃជើងទា ឆ្ងាញ់ និង ...

របៀបធ្វើ៖

១. យកស្ពៃមកកាត់ប្រវែងខ្លីល្មម
២. យកខ្ទឹមក្រហមហាន់ជាជំនិតៗ កុំស្ដើងពេក
៣. យកដើមខ្ទឹមកាត់ប្រវែងខ្លីល្មម
៤. ដាំទឹកក្តៅ(50អង្សា) ហើយចាក់ចូលកែវ បន្ទាប់មកចាក់ស្ករ និងអំបិលចូលកូរអោយសព្វ ហើយដាក់ស្ពៃ ដើមខ្ទឹម ខ្ទឹមក្រហមចូលហើយបិទគម្របអោយជិត គ្របទុករយះពេលបីថ្ងៃរួចរាល់ជាការស្រេច។

ជ្រក់ស្ពៃជើងទា រឺ កុងឆាយ លាយគ្រឿង ...