យើងប្រាកដជាដឹងច្បាស់ហើយថា ជនជាតិដែលអាចរស់នៅបានយូរជាងគេក្នុងលោកគឺជាជនជាតិជប៉ុន។ អាថ៌កំបាំងគឺរបបអាហាររបស់ជនជាតិជប៉ុនដែលជួយឲ្យរាងកាយមានភាពរឹងមាំ។ ហើយរបបអាហារនេះមានឈ្មោះថា 1975 Diet។
វិធីញ៉ាំអាហារតាមបែប 1975 Diet
ការញ៉ាំអាហារសុខភាពក្នុងឆ្នាំ ១៩៧៥ គឺផ្ដោតលើ បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សារាយ និងគ្រឿងទេស។ លើសពីនេះគឺញ៉ាំទឹកផ្លែឈើ និងភេសជ្ជៈផ្អែមៗផ្សេងទៀតដែលធ្វើពីធម្មជាតិ។
អាថ៌កំបាំងនៃការញ៉ាំរបស់ 1975 diet មានដូចជា៖
១. អាហារមួយពេលៗសុទ្ធតែមានក្រុមនៃ កាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ ជាតិរ៉ែ និងវីតាមីន។
២. ប្រើគ្រឿងផ្សំខុសៗគ្នាក្នុងអាហារមួយពេលៗ។ សំគាល់ឃើញថាជនជាតិជប៉ុនផ្ដោតលើការញ៉ាំអាហារខុសៗគ្នា ជាងបរិមាណ ដែលពួកគេញ៉ាំតិចៗតែច្រើនមុខ ដោយមានរៀបចំជាឈុតសម្រាប់មនុស្សម្នាក់ៗ។
៣. ផ្ដោតលើការចម្អិន ដូចជា ស្ងោរ ចំហុយ អាំង ឬញ៉ាំឆៅ។
៤. ផ្ដោតសំខាន់លើប្រូតេអ៊ីនបានមកពីត្រី តៅហូ ផលិតផលធ្វើពីសណ្តែកផ្សេងៗ និងផ្សិត។
៥. ជ្រើសរើសបន្លែដែលមានពណ៌ខុសៗគ្នា ដើម្បីទទួលបានវីតាមីនផ្សេងៗគ្នា។
៦. យករសជាតិពីគ្រឿងផ្សំឆៅ ដូចជាស្ងោរស៊ុបដោយប្រើត្រីងៀតជាមួយសារាយសមុទ្រ។
៧. លើសពីនេះវាសង្កត់ធ្ងន់ទៅលើគ្រឿងទេស ជាមួយនឹងគ្រឿងផ្សំធម្មជាតិដូច មីសូ ទឹកស៊ីអ៊ីវ ទឹកខ្មេះ ស្រាអង្ករផ្អែម និងស្រាអង្ករ របស់ជប៉ុន។
បើចង់បានសុខភាពល្អ និងអាយុវែងដូចជនជាតិជប៉ុន កុំភ្លេចសាកញ៉ាំតាមរបៀប 1975 Diet។