ចង់​សាក ចង់​ស្គាល់​រសជាតិ​សង្វា​ក់​អាំង​ដ៏​ឆ្ងាញ់ មិនបាច់​ទៅ​បាត់ដំបង​ក៏​បាន?

អាហារអ្នកបាត់ដំបង

0
3483
សង្វាក់អាំងនំបញ្ចុក

ហាង​អាហារ នៅ​ខាងក្រោយ​សាលា​វ៉ា​ន់​ដា ជា​ញឹកញាប់​យើង​តែងតែ​លើកយក​មក​បង្ហាញ​លោក​អ្នក​ដោយសារ​តែ តំបន់​នេះ​មាន​ហាង​អាហារ​ច្រើន ប្លែក​ៗ និង​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ងាយស្រួល​រក​។

ក្នុង​ចំណោម​ហាង​ជា​ច្រើន ក្នុង​នោះ​ដែរ ក៏​មាន​ហាង​ថ្មី​មួយទៀត ដែល​ទើបតែ​ចាប់​ដំណើរការ​លក់ ហើយ​ក៏​ជា​សាខា​ទី​២ របស់​ខ្លួន នោះ​គឺ​ហាង ផ្ទះ​អ្នក​បាត់ដំបង​។ ហាង​មួយ​នេះ ស្តាប់​ទៅ​ដូច​ជា​ប្លែក និង​គិត​ក្នុង​ចិត្ត ឆ្ងល់​ថា “​តើ​មាន​លក់​អាហារ​អ្វីខ្លះ​ដែល​ទាក់ទង នឹង​ខេត្តបាត់ដំបង​ម៉​ង? បាន​ដាក់​ឈ្មោះ​ចឹ​ង​” ។

ពិត​ណាស់ មិន​ខុស​ទេ ហាង​នេះ ពិតជា​បាន​នាំ​យក​អាហារ​ដែល​ល្បី​ៗ មក​ពី​ខេត្តបាត់ដំបង​មែន ដែល​មាន​ដូច​ជា​៖ សង្វា​ក់​អាំង នំ​បញ្ចុក​ (6500៛ មួយ​ឈុត), ស៊ុប​ផ្សិត​ខួរ​ចំហុយ​, មី​កូ​ឡា​, មី​ក្រហម​បន្ទះ​ដែក​, ស៊ុប​មាន់​ខ្មៅ​មី​ក្រហម, កា​រ៉េ​ម​កូន​ត្រឡោក​ដូង​, គោ​គេច​-​ល​-​។

តែ​សំរាប់​ថ្ងៃនេះ​មុខម្ហូប​ពិសេស ដែល​យើង​ដាក់​បង្ហាញ​ជា​វី​ដេ​អូ​នៅ​ខាងក្រោម​នេះ គឺ សង្វា​ក់​អាំង បាត់ដំបង ផ្ទាប់​នំ​បញ្ចុក ព្រោះថា វា​ជា​អាហារ​ដែល​ល្បីឈ្មោះ​មួយ នៅ​បាត់ដំបង និង​មាន​រសជាតិ​ឆ្ងាញ់​។ សរសេរ​ច្រើន​ចឹង​ហើយ​​ក៏​មិនដឹង​ថា ទំនង​ម៉េច​ដែរ​ម៉ោះ​! ចុច​មើល​ទាំងអស់​គ្នា​ម៉​ង​ទៅ​៖

ខួរចំហុយ
ស៊ុបផ្សិត ខួរចំហុយ 5000៛
មីកូឡា
មីកូឡា
គោគេចពិសេស
គោគេចពិសេស 12000៛
គោគេចពិសេស
គោគេចពិសេស 12000៛
មីក្រហមបន្ទះដែក
មីក្រហមបន្ទះដែក 8000៛
បាយឆាបន្ទះដែក 8000៛
បាយឆាបន្ទះដែក 8000៛

ហាងផ្ទះអ្នកបាត់ដំបងមាន៣ សាខា៖

  • សាខាទី១ ទីតាំងជិតសាលាបញ្ញាសាស្រ្ត DN, Tel: 069 47 26 29
  • សាខាទី២ ទីតាំងក្រោយសាលាវ៉ាន់ដា (បើជិះមកពីខាងផ្សារដើមគរ ផ្លូវក្រោយសាលាវ៉ាន់ដា ជិតដល់សាលា បត់ស្តាំ 20ម៉ែត្រ), Tel: 012 542 562 / 096 499 58 98
  • សាខាទី៣ ទីតាំងមុខវិទ្យាល័យជាស៊ីមបឹងកេងកង, Tel: 077 98 87 37
ផែនទី សំរាប់ទីតាំង វ៉ាន់ដា
ផែនទី សំរាប់ទីតាំង វ៉ាន់ដា