ហាងអាហារ នៅខាងក្រោយសាលាវ៉ាន់ដា ជាញឹកញាប់យើងតែងតែលើកយកមកបង្ហាញលោកអ្នកដោយសារតែ តំបន់នេះមានហាងអាហារច្រើន ប្លែកៗ និងមានរសជាតិឆ្ងាញ់ ហើយងាយស្រួលរក។
ក្នុងចំណោមហាងជាច្រើន ក្នុងនោះដែរ ក៏មានហាងថ្មីមួយទៀត ដែលទើបតែចាប់ដំណើរការលក់ ហើយក៏ជាសាខាទី២ របស់ខ្លួន នោះគឺហាង ផ្ទះអ្នកបាត់ដំបង។ ហាងមួយនេះ ស្តាប់ទៅដូចជាប្លែក និងគិតក្នុងចិត្ត ឆ្ងល់ថា “តើមានលក់អាហារអ្វីខ្លះដែលទាក់ទង នឹងខេត្តបាត់ដំបងម៉ង? បានដាក់ឈ្មោះចឹង” ។
ពិតណាស់ មិនខុសទេ ហាងនេះ ពិតជាបាននាំយកអាហារដែលល្បីៗ មកពីខេត្តបាត់ដំបងមែន ដែលមានដូចជា៖ សង្វាក់អាំង នំបញ្ចុក (6500៛ មួយឈុត), ស៊ុបផ្សិតខួរចំហុយ, មីកូឡា, មីក្រហមបន្ទះដែក, ស៊ុបមាន់ខ្មៅមីក្រហម, ការ៉េមកូនត្រឡោកដូង, គោគេច-ល-។
តែសំរាប់ថ្ងៃនេះមុខម្ហូបពិសេស ដែលយើងដាក់បង្ហាញជាវីដេអូនៅខាងក្រោមនេះ គឺ សង្វាក់អាំង បាត់ដំបង ផ្ទាប់នំបញ្ចុក ព្រោះថា វាជាអាហារដែលល្បីឈ្មោះមួយ នៅបាត់ដំបង និងមានរសជាតិឆ្ងាញ់។ សរសេរច្រើនចឹងហើយក៏មិនដឹងថា ទំនងម៉េចដែរម៉ោះ! ចុចមើលទាំងអស់គ្នាម៉ងទៅ៖






ហាងផ្ទះអ្នកបាត់ដំបងមាន៣ សាខា៖
- សាខាទី១ ទីតាំងជិតសាលាបញ្ញាសាស្រ្ត DN, Tel: 069 47 26 29
- សាខាទី២ ទីតាំងក្រោយសាលាវ៉ាន់ដា (បើជិះមកពីខាងផ្សារដើមគរ ផ្លូវក្រោយសាលាវ៉ាន់ដា ជិតដល់សាលា បត់ស្តាំ 20ម៉ែត្រ), Tel: 012 542 562 / 096 499 58 98
- សាខាទី៣ ទីតាំងមុខវិទ្យាល័យជាស៊ីមបឹងកេងកង, Tel: 077 98 87 37
