អង្គការ ការពារសត្វព្រៃ WWF និងមន្ត្រីអនុរក្សអង្គការ WildAid ក្នុងប្រទេសថៃ បានបើកយុទ្ធនាការរួមគ្នាដើម្បី បញ្ឈប់ការជួញដូរភ្លុកដំរី និងបញ្ឈប់ការសម្លាប់ដំរីយកភ្លុក ។ ការសម្លាប់ដោយសារ គេជឿថា ប្លុកដំរី អាចជួយការពារពីខ្មោច ព្រាយបីសាចនានា និងគេជឿថារបស់នាំសំណាង។ យុទ្ធនាការការផ្សព្វផ្សាយពាណិជ្ជកម្មនេះត្រូវបាន ចូលរួមសម្តែងដោយលោក Tony Jaa ។
លោក Tony Jaa “ដែលមានឈាមជ័រជាខ្មែរ តួឯកក្នុងរឿង កែងឆេះជង្គង់ហោះ” ដែលមានដើមកំណើតក្នុង ខេត្តសុរិន្ទ ភាគឦសាននៃប្រទេសថៃ ដែលជាខេត្តសម្បូរសត្វដំរីច្រើនជាងគេក្នុងប្រទេសថៃ លោកបានថ្លែងថា “លោកមានបំណងលះបង់ខ្លួនដើម្បីការពារសត្វដំរី”។ សូមទស្សនាវីដេអូទស្សនាទាំងអស់គ្នា…