ឡើងមុន Admin បានបង្ហាញម្តងហើយពីវិធីធ្វើ ប្រហិតសសាច់គោ ដោយខ្លួនឯងនៅផ្ទះ ព្រោះបើទិញគេខ្លាចប៉ះរបស់មិនសុទ្ធ ប្រហិតខ្លះមិនសូវមានសាច់គោទេ មានតែម្សៅ។ ចំពោះប្រហិតសាច់ជ្រូកក៏មិនខុសគ្នាដែរ ណាមួយទិញគេ ហើយសាច់ជ្រូកទៀតនោះ ខ្លាចប៉ះសាច់ជ្រូកគេយកមកធ្វើមិនល្អ បើធ្វើខ្លួនឯងយើងច្បាស់ជាទិញសាច់ល្អយកមកធ្វើហើយ។ នៅចាំអីទៀតធ្វើទុក ពេលឃ្លានចៀនញ៉ាំនៅផ្ទះដឹងតែឆ្ងាញ់ហ្មង។
គ្រឿងផ្សំ៖
- សាច់ជ្រូក ១ គីឡូក្រាម
- ម្សៅពោត ឬម្សៅឆា ១ ស្លាបព្រាបាយ
- ម្សៅដុតនំ (Baking powder) កន្លះស្លាបព្រាបាយ
- ទឹកត្រជាក់ កន្លះកូនចាន
- ទឹកស៊ីអ៊ីវ ៣ ស្លាបព្រាបាយ
- អំបិល ១ ស្លាបព្រាបាយ
- ម្រេចម៉ត់ ១ ស្លាបព្រាបាយ
- ស្ករស ២ ស្លាបព្រាបាយ
វិធីធ្វើ៖
១.កាត់សាច់ជ្រូកជាដុំៗតូចល្មម រួចយកទៅកិនឲ្យសាច់ម៉ដ្ឋល្អ
២.លាយទឹកត្រជាក់ ទឹកស៊ីអ៊ីវ អំបិល ម្រេចម៉ដ្ឋ ស្ករស ម្សៅពោត ឬម្សៅឆា និងម្សៅដុតនំចូលគ្នា កូរឲ្យសព្វល្អ
៣.បន្ទាប់មកចាក់គ្រឿងដែលលាយហើយចូលជាមួយសាច់ កិន ឬច្របល់ចូលគ្នាឲ្យសព្វល្អ ប្រហែល ១៥នាទី រួចដួសដាក់ចានគ្របទុកចោលដាក់ក្នុងទូរទឹកកកប្រហែល ៤៥ នាទី
៤. ដាក់ឆ្នាំងដាំទឹកក្តៅ រួចបិទភ្លើង (កុំឲ្យទឹកពុះ ព្រោះពេលដាក់ប្រហិតស្ងោរចូលនឹងបែកសាច់) ហើយមូលសាច់ជាដុំៗ ដាក់ចូលឆ្នាំងប្រហែល ១៥នាទី ទុកឲ្យប្រហិតអណ្តែតឡើង