នឹកឃ្លានអាហារជប៉ុនៗអី ៤ ហាងនេះជួយបាន ទាំងស៊ូស៊ី និងសាច់អាំង

សាច់អាំង និងស៊ូស៊ីជប៉ុន

0
1343

បើនឹកឃ្លានអាហារបែប​ជប៉ុនៗអី អាច save ៤ កន្លែងនេះទុក​បានណា​ ចង់ទៅស៊ូស៊ីក៏បាន សាច់អាំងក៏បាន ទៅដល់រសជាតិបែបជប៉ុនហ្មង។​ អ្នកចង់ញ៉ាំស៊ូស៊ី និងសាច់អាំងរសជាតិបែបជប៉ុនភាគច្រើនមិនដែលរំលងកន្លែង ៤ នេះទេ៖

ភោជនីយដ្ឋាន Kinkaku BBQ Japan

ស្ថិតក្នុងការជួបជុំគ្រួសារ ឬមិត្តភក្តិ ក្រុមការងារ សម្រាកពីធ្វើការ ចង់ស្វែងរកភោជនីយដ្ឋាន ដែលមានបម្រើជូននៅ សាច់អាំងជប៉ុនដែលមានគុណភាព​ អាចមករកបាននៅ ភោជនីយដ្ឋាន Kinkaku BBQ Japan ជម្រើសដ៏ល្អសម្រាប់អ្នក មានគ្រប់ឈុត គ្រប់មុខ មិនតែប៉ុណ្ណោះ រួមជាមួយនឹងស្រាក្រហម SKirt Steak With Red Wine ធ្វើអោយការជួបជុំកាន់តែសប្បាយរីករាយ។

ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan

ភោជនីយដ្ឋាន Kinkaku BBQ Japan
លេខទូរសព្ទ៖ 092 41 8000 / 096 49 80000
ទីតាំង៖ ផ្ទះ105 & 106 កាំកូស៊ីធី

ភោជនីយដ្ឋាន Uraetei BBQ Japan-Cambodia

អ្នកចូលចិត្តញ៉ាំសាច់អាំងបែបជប៉ុនភាគច្រើនច្បាស់ជាស្គាល់កន្លែងមួយនេះ។​ អ្នកទៅហើយ ៩៩ លើ ១០០ នាក់ហើយ​ដែល​សរសើរថាឆ្ងាញ់ ស័ក្តិសមនឹងតម្លៃ។​ ថ្ងៃខ្លះចង់ទៅទាល់តែកក់មុនទៀត ព្រោះមានភ្ញៀវចូលមិនដាច់រាល់ថ្ងៃ ទាំងថ្ងៃត្រង់ និងពេលល្ងាច។​

ភោជនីយដ្ឋាន Uraetei BBQ Japan-Cambodia
លេខទូរសព្ទ៖ 012 346 212
ទីតាំង៖ ផ្លូវ ៣៦០ បឹងកេងកង១ ជិតផ្សារជីបម៉ុងណូរ៉ូ

ហាង Genki Sushi Cambodia

ហាង Genki Sushi លោកអ្នកក៏ធ្លាប់បានស្គាល់ខ្លះហើយ អំពីមុខម្ហូបថ្មីៗប្លែករសជាតិបែបជប៉ុន ក្នុងនោះដែរស៊ូស៊ីដែលមានភាពពេញនិយមខ្លាំងនៅក្នុងហាងផ្ទាល់ដែលផ្តល់សេវាកម្មប្រើប្រព័ន្ធដឹកជញ្ចូនអាហារមកដល់តុរបស់អ្នកដោយប្រើរថភ្លើង ឬ ( Kousoku System​) យ៉ាងឆាប់រហ័ស អត់ចាំយូរទេ។

ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia

ហាង Genki Sushi Cambodia
Call៖ 023 901 545 / 010 463 997
ទីតាំង៖ ស្ថិតនៅម្តុំបឹងកេងកង១ ផ្ទះលេខ ១៨, តាមបណ្តោយផ្លូវ ៣១០
បើកលក់៖ 11:00AM – 10:00PM
Delivery៖ 069 310 310

ហាង Lobster Buffet

ហាង Lobster Buffet ផ្តល់ជូននៅបុហ្វេយ៉ាងសម្បូរបែប​ គ្រឿងសមុទ្រស្រស់ៗ មានគ្រប់ជម្រើសតែម្តង ក្នុងនោះដែរសម្រាប់ហាងក៏មាននូវ អាហារស៊ូស៊ី និងអាហារជាច្រើនទៀត!ក្នុងបរិយាកាសជួបជុំមិត្តភ័ក្រ ក្រុមគ្រួសារ គឺពិតជាសាកសមបំផុត។

ហាង Lobster Buffet
ហាង Lobster Buffet
ហាង Lobster Buffet
ហាង Lobster Buffet

ហាង Lobster Buffet
ទូរស័ព្ទ៖ 099 733 311
ទីតាំង៖ ផ្លូវលេខ 143. ទល់មុខហាងនំ រស្មីតារា