ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកចូលចិត្តញ៉ាំ steak ច្បាស់ជាឆ្ងល់ថា ម៉េចតែងតែមានពងទាចៀននៅក្នុងចានជាមួយសាច់រហូតអ៊ីចឹង។

steak ជាអាហារម៉្យាងដែលនរណាៗក៏ចូលចិត្ត។ នៅកន្លែងខ្លះគេតែប្រើពងទាចៀន ដាក់ក្នុងចានជាមួយសាច់ គ្នាយើងភាគច្រើនប្រហែលមិនបានដឹងពីអត្ថប្រយោជន៍របស់វាទេ។ ធម្មតាគេមិនមែនដាក់មកត្រឹមតែលម្អចានទេ តែវាមានមុខងារពិសេស ដែលគ្នាយើងភាគច្រើនស្មានមិនដល់។

ចុងភៅបានពន្យល់ថា ការពិតទៅស៊ុតត្រូវបានគេរៀបចំដាក់មកឲ្យមានប្រយោជន៍ មិនមែនចេះតែដាក់ៗដើម្បីឲ្យឃើញទំនងទេ ផ្នែកក្រហមរបស់ស៊ុតដែលយើងចៀនមិនសូវឆ្អិន (ជ័រព្នៅ) មានប្រយោជន៍ខ្លាំងណាស់។ វានឹងទៅបន្សើមសាច់ ធ្វើឲ្យសាច់កាន់តែទន់ បង្កើនរស់ជាតិកាន់តែឆ្ងាញ់ និងល្អចំពោះសុខភាពមួយកម្រិតទៀត។

តែបើយើងមិនចូលចិត្ត យើងអាចដកវាចេញក៏បានដែរ ឬអាចប្រើវាលាយបន្លែញ៉ាំក៏បានដែរ។ ធ្វើបែបនេះក៏ល្អចំពោះសុខភាពយើងដែរ។