ប្រហុកខ្ទិះ អន្លក់បន្លែធម្មជាតិស្រស់ៗ ឆ្ងាញ់អស់ស្ទះហើយ??

ប្រហុកខ្ទិះ

0
2199

ប្រហុកខ្មែរយើងធ្វើពីត្រីបឹង និងត្រីទន្លេរសជាតិឆ្ងាញ់តិចអី ហើយក៏ល្បីដល់ជនបរទេសដែរ ថ្វីត្បិតអ្នកខ្លះចាញ់ក្លិនបន្តិចមែន។ ហើយសម្រាប់អ្នកទាំងអស់គ្នាចូលចិត្តមួយណាក្នុងចំណោមប្រហុកឆៅ ចំហុយ រំលីក្រសាំង រឺប្រហុកខ្ទិះ? ថ្ងៃនេះ Admin បង្រៀនរូបមន្តធ្វើប្រហុកខ្ទិះ យ៉ាងឈ្ងុយឆ្ងាញ់ បើបានអន្លក់ជាមួយបន្លែធម្មជាតិស្រស់ៗទៀតរសជាតិកើនថ្វេរដង។

ប្រហុកខ្ទិះ

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់ជ្រូកចិញ្ច្រាំ ៣ខាំ
  • ប្រហុក ២ខាំ
  • ខ្ទិះដូង ១០០មីលីលីត្រ
  • ស្ករក្រហម ១ខាំ
  • សណ្ដែកដី ១ខាំ
  • គ្រឿងបុក ១ខាំ
  • ប្រេងសណ្ដែក ១កូនពែង
  • ម្ទេសក្រៀម ចិញ្ច្រាំ ៤ផ្លែ
  • ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ស្លឹកក្រូចសើច ៥សន្លឹក
  • បន្លែអន្លក់ (ជីរណា, ប៉េងប៉ោះ, ត្រប់ស្រួយ, ត្រប់ពុតញង់, ត្រសក់, ផ្កាខាត់ណា, ការ៉ុត, សណ្ដែកគួ, ត្រកួន)
ប្រហុកខ្ទិះ
ប្រហុកខ្ទិះ
ប្រហុកខ្ទិះ
ប្រហុកខ្ទិះ

▶️ វីដេអូបង្រៀនធ្វើ៖

??? #បាយផ្ទះ ប្រហុកខ្ទិះ

??? ប្លែកមាត់ម្តងមើល! ប្រហុកខ្ទិះ ផ្ទាប់ជាមួយបន្លែស្រស់ៗ ដឹងតែបាយច្រើនចានមិនខាន#បាយផ្ទះ ប្រហុកខ្ទិះ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ អាទិត្យ 31 ឧសភា 2020