គ្រាន់តែចង់ញ៉ាំពងទាស្រុះ ហើយមានរូបរាងស្អាត មិនបែក ក៏មានតិចនិករបស់គេដែរ។ ពងទាយកទៅចំហុយបើមិនប្រយ័ត្នវានឹងបែក ដូចនេះចុងភៅណែនាំឲ្យប្រើវិធី ២ មុខនេះ៖

វិធីទី១៖ យកពងទាស្រុះក្នុងវែក
មុនដំបូងត្រូវដាំទឹក បន្ទាប់មកគោះពងទាដាក់ចាន។ ពេលទឹកពុះហើយ យកវែកដាក់ទៅក្នុងទឹកកំពុងពោះ តែមិនត្រូវឲ្យមានទឹកនៅក្នុងវែកទេ បន្ទាប់មកយកពងទាគោះហើយដាក់ចូល។ ពេលចាក់ចូលហើយពងទានឹងឡើងពណ៌ស ភ្លាម ត្រូវចាំដល់ផ្នែកពណ៌សឡើងរឹង សឹមដាក់វាស្រុះក្នុងទឹកតែម្តង ដើម្បីឲ្យឆ្អិនល្អ។ ចំពោះពេល អាស្រ័យលើ តើយើងចូលចិត្តញ៉ាំពងទាឆ្អិនកម្រិតណា។


វិធីទី២៖ ស្រុះដាក់ចាន
យកចានតូចល្មម ដាក់ទឹកចូលបន្តិច រួចគោះពងទាចូល បន្ទាប់មកយកវាទៅដាក់ក្នុងឆ្នាំងចំហុយ ចោលប្រហែល ១០ នាទី ឬប្រើពេលតាមចំណូលចិត្តរបស់យើង។ ពេលឆ្អិន ពងទានឹងមានសភាពទន់ ហើយរសជាតិក៏ឆ្ងាញ់ដែរ។


