រូបរាងក៏ល្អ គ្រឿងផ្សំ និងវិធីធ្វើកាន់តែងាយធ្វើ។ ចង់ប្លែកមាត់សាកធ្វើញ៉ាំមើល ជួយចែករំលែកឲ្យអ្នកចូលចិត្តបង្អែមបានឃើញ និងសាកធ្វើញ៉ាំផង។
គ្រឿងផ្សំ៖
- ពោត ២ ខាំ
- ម្សៅគ្រាប់សាគូ ៣ ខាំ
- សាច់ដូង
- ស្ករស ២ ខាំកន្លះ
- អំបិល
- ខ្ទិះដូង ២០០ មីលីលីត្រ
- ម្សៅឆា
- ទឹកស្លឹកតយ
វិធីធ្វើ៖
១. ដំបូងយកសាគូទៅត្រាំទឹកឲ្យរីក រួចដាក់ដាំទឹកអោយពុះ ចាក់សាគូចូល រួចកូរម្ដងបន្តិចៗ ហើយចាក់ទឹកស្លឹកតយចូលកូររហូត ដល់ឆ្អិនសាគូ រួចហើយដាក់ស្ករស អំបិល សាច់ដូងហើយនិងពោត ចូលកូរអោយសព្វល្អ។
២. ដាក់ដាំខ្ទិះដូង រួចដាក់អំបិល បន្តិច ម្សៅឆាបន្តិច កូរអោយខាប់ពុះ ជាការស្រេច។
៣. ដួសបង្អែមសាគូដាក់ចានរួចយកខ្ទិះដូងស្រូបពីលើ ពេលបរិភោគរឹតតែឆ្ងាញ់។
credit photo; I am Sorry!!!!!