ដំណឹងល្អមកដើមខែហ្មង តែប៉ុណ្ណេះត្រៀមតែពោះត្រៀមតែមាត់ញ៊ាំម៉ាសប្បាយទៅ បើលេងសុទ្ធតែបញ្ចុះតម្លៃ ២0% លើសាច់អាំងគ្រប់មុខចឹងអី។ ចំពោះការប្រម៉ូសិនបញ្ចុះតម្លៃយ៉ាងពិសេសនេះគឺចាប់ពីថ្ងៃទី0៤ ខែមិថុនា រហូតដល់ ថ្ងៃទី១0 ខែមិថុនា ឆ្នាំ២0២0។



ធ្លាប់បានមកញ៊ាំនៅហាង HENG MAN BBQ ហើយនៅសាច់អាំងនៅទីនេះឆ្ងាញ់ណាស់ណ៎ា អតិថិជនគាំទ្រយ៉ាងខ្លាំងបើគិតរហូតមកដល់ពេលនេះគឺមានរយៈពេលជិត ៩ឆ្នាំហើយណា។ ដើម្បីផ្គាប់ចិត្តអតិថិជនកាន់តែខ្លាំងពេលនេះហាងក៏បានបង្កើតនូវរសជាតិទឹកជ្រលក់ថ្មី រសជាតិឆ្ងាញ់ជាប់ចិត្តនោះគឺ «ទឹកកាពិ » ដែលល្បីនឹងកំពុងពេញនិយមចូលចិត្តពិសារជាមួយសាច់អាំង សំរាប់អតិថិជនគ្រប់វ័យដែលបានញ៊ាំហើយច្បាស់ជាលាន់មាត់សរសើរហ្មង។



ហាង HENG MAN BBQ សាច់អាំងទឹកកាពិ គឺមានលក់សាច់អាំងច្រើនមុខ សាច់ថ្មីៗស្រស់ៗ សាច់គោខ្មែរ គ្រឿងក្នុងគោខ្មែរ100% គ្រឿងសមុទ្រស្រស់ៗ ដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយឆ្ងាញ់ ជ្រលក់ទឹកកាពិពិសេសល្បីប្រចាំហាង ញ៉ាំផ្ទាប់ជាមួយនំបញ្ចុក និង ជីស្វាយធ្វើអោយរសជាតិកាន់តែឆ្ងាញ់។ ហើយអ្វីដែលពិសេសទៀតនោះគឺហាងក៏មានប្រភេទអាហារសម្រន់ឆ្ងាញ់ប្រចាំហាង គួង ចាយ៉បំពង ខ្យងចំហុយ ឃ្មុំអាំង និងមានម្ហូបជាច្រើនមុខទៀត។ ម៉ោះៗ ដើមខែកាបូបតឹងៗផង បបួលគ្នាមកញ៉ាំសាច់អាំងប៉ូវកម្លាំងម្ដងមើល៎ កុំអោយរំលងឱកាសពិសេសនេះណា ចំណេញច្រើនតិចបញ្ចុះតម្លៃរហូតដល់ ២០%ចឹងអី៕









ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
លេខទូរសព្ទ 096 533 7976 / 010 296 568 / 011 300 002
ទីតាំង៖ (ស្តុបសំណង់12)ផ្ទះលេខ 94 ផ្លូវលេខ 265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2 (ទល់មុខសាលារៀនប៊ែលធី សាខាទី7)
វីដេអូ៖