ប្រហុកខ្មែរយើងធ្វើពីត្រីបឹង និងត្រីទន្លេរសជាតិឆ្ងាញ់តិចអី ហើយក៏ល្បីដល់ជនបរទេសដែរ ថ្វីត្បិតអ្នកខ្លះចាញ់ក្លិនបន្តិចមែន។ ហើយសម្រាប់អ្នកទាំងអស់គ្នាចូលចិត្តមួយណាក្នុងចំណោមប្រហុកឆៅ ចំហុយ រំលីក្រសាំង រឺប្រហុកខ្ទិះ? ថ្ងៃនេះ Admin បង្រៀនរូបមន្តធ្វើប្រហុកខ្ទិះ យ៉ាងឈ្ងុយឆ្ងាញ់ បើបានអន្លក់ជាមួយបន្លែធម្មជាតិស្រស់ៗទៀតរសជាតិកើនថ្វេរដង។

▶️ គ្រឿងផ្សំដែលត្រូវមាន៖
- សាច់ជ្រូកចិញ្ច្រាំ ៣ខាំ
- ប្រហុក ២ខាំ
- ខ្ទិះដូង ១០០មីលីលីត្រ
- ស្ករក្រហម ១ខាំ
- សណ្ដែកដី ១ខាំ
- គ្រឿងបុក ១ខាំ
- ប្រេងសណ្ដែក ១កូនពែង
- ម្ទេសក្រៀម ចិញ្ច្រាំ ៤ផ្លែ
- ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ស្លឹកក្រូចសើច ៥សន្លឹក
- បន្លែអន្លក់ (ជីរណា, ប៉េងប៉ោះ, ត្រប់ស្រួយ, ត្រប់ពុតញង់, ត្រសក់, ផ្កាខាត់ណា, ការ៉ុត, សណ្ដែកគួ, ត្រកួន)




▶️ វីដេអូបង្រៀនធ្វើ៖