កោះស្តេចជាកោះមួយដែលខុសពីគេ ដោយសារវាជាប្រភេទប្រជុំកោះ ហើយមានសកម្មភាពច្រើន ដែលយើងគួរធ្វើពេលទៅលេងទីនោះ ហើយបើចង់ជិះទូកពីកោះមួយទៅកោះមួយ មិនចំណាយពេលច្រើនទៀត។ អ្នកចូលចិត្តដើរកំសាន្តលើដែនកោះ គួរតែមកលេងកោះមួយនេះ ហើយខាងក្រោមជាសកម្មភាពដែលគួរធ្វើពេលទៅដល់៖
ដើរមើលភូមិរបស់អ្នកស្រុកកោះស្តេច
ដោយសារតែវាជាដែនដីកោះ ចំនួនអ្នកភូមិដែលរស់នៅលើទីនោះមិនមានច្រើនណាស់ណាទេ តែរបៀបរស់នៅអាចនឹងប្លែកពីយើងអ្នកទីក្រុង ភាគច្រើនពួកគាត់ប្រកបរបរនេសាទ និងលក់ឥវ៉ាន់តិចតួច។
ទៅលេងឆ្នេរដូង
ឆ្នេរដូងជាឆ្នេរដែលស្ថិតលើកោះស្តេច យើងអាចងូតទឹកលេងបាន តែវាមានជម្រៅជ្រៅបន្តិច អ្នកមិនចេះហែលទឹក គួរលេងកៀនៗបានហើយ។
ទៅលេងពយបារាំង
ឆ្នេរនេះអាចងូតទឹកបាន ហើយមានស្ពានឲ្យថតរូបលេង។
ជិះទូកទៅមើលផ្កាថ្ម ស្ទូចត្រី និងដើរលេងតាមកោះ
ទៅលេងកោះស្មាច់
កោះនេះមានទីតាំងជិតកោះស្តេច យើងអាចទៅងូតទឹកលេងបានស្រួល។
ទៅលេងឆ្នេរកោះរីករាយ ឬកោះខ្មោច
ចេញពីកោះស្មាច់ នៅជិតនោះមានកោះរីករាយ ឬកោះខ្មោចដែលគេនិយមទៅមើលផ្កាថ្ម។
ទិញគ្រឿងសមុទ្រស្រស់ពីអ្នកភួមិញ៉ាំ
រឿងមិនអាចភ្លេចបានគឺគ្រឿងសមុទ្រនៅកោះស្តេចតែម្តង ធានាថាជាតិខ្លាំង ថ្មីៗស្រស់ៗ ព្រោះគេនេសាទមកភ្លាមៗ តម្លៃក៏សមរម្យដែរ។
បើបានទៅលេងហើយសុំចិត្តមួយចុះ កុំនាំសម្រាមទៅអី កន្លែងកម្សាន្តណាក៏ដោយតែងស្វាគមន៍យើងជានិច្ច តែមិនស្វាគមន៍សម្រាមយើងទេ។ ដូចនេះពេលញ៉ាំហើយ សូមមេត្តាវេចខ្ចប់ដាក់ក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ ជាពិសេស ដប ថង់ ប្លាស្ទិច ស្នោរ ជាដើម ធ្វើជាមនុស្សត្រូវមានទំនួសខុសត្រូវ យើងចង់ស្អាត គេក៏ត្រូវការស្អាតដូចគ្នា។
ប្រភព៖ ជ្រួលជ្រើម-Jruol Jrerm