តោះ! បបួល Crush ទៅធ្វើរឿង ៧ យ៉ាងនេះនៅកោះស្តេច​

តោះ Crush ទៅលេងកោះស្តេច

0
4835

កោះ​ស្តេច​ជា​កោះ​មួយ​ដែល​ខុស​ពី​គេ​ ដោយ​សារ​វា​ជា​ប្រភេទ​ប្រជុំ​កោះ​ ហើយ​មាន​សកម្មភាព​ច្រើន​ ដែល​យើង​គួរ​ធ្វើ​ពេល​ទៅ​លេង​ទី​នោះ​ ហើយ​បើ​ចង់​ជិះ​ទូក​ពី​កោះ​មួយ​ទៅ​កោះ​មួយ​ មិន​ចំណាយ​ពេល​ច្រើន​ទៀត​។​ អ្នក​ចូល​ចិត្ត​ដើរ​កំសាន្ត​លើ​ដែន​កោះ​ គួរ​តែ​មក​លេង​កោះ​មួយ​នេះ​ ហើយ​ខាង​ក្រោម​ជា​សកម្មភាព​ដែល​គួរ​ធ្វើ​ពេល​ទៅ​ដល់​៖

ដើរ​មើល​ភូមិ​របស់​អ្នក​ស្រុក​កោះ​ស្តេច​

ដោយ​សារ​តែ​វា​ជា​ដែន​ដី​កោះ​ ចំនួន​អ្នក​ភូមិ​ដែល​រស់​នៅ​លើ​ទី​នោះ​មិន​មាន​ច្រើន​ណាស់​ណា​ទេ តែ​របៀប​រស់​នៅ​អាច​នឹង​ប្លែក​ពី​យើង​អ្នក​ទី​ក្រុង​ ភាគ​ច្រើន​ពួក​គាត់​ប្រកប​របរ​នេសាទ​ និង​លក់​ឥវ៉ាន់​តិចតួច​​។​

Image may contain: sky, ocean, outdoor and water
រូបភាព កោះស្តេច KohSdach
Image may contain: sky, cloud, ocean, house, outdoor, nature and water
រូបភាព កោះស្តេច KohSdach
Image may contain: one or more people, tree and outdoor
រូបភាព កោះស្តេច KohSdach

ទៅ​លេង​ឆ្នេរ​ដូង​

ឆ្នេរ​ដូង​ជា​ឆ្នេរ​ដែល​ស្ថិត​លើ​កោះ​ស្តេច​ យើង​អាច​ងូត​ទឹក​លេង​បាន តែ​វា​មាន​ជម្រៅ​ជ្រៅ​បន្តិច​ អ្នក​មិន​ចេះ​ហែល​ទឹក​ គួរ​លេង​កៀន​ៗ​បាន​ហើយ​។

Image may contain: sky, cloud, ocean, tree, plant, outdoor, nature and water
រូបភាព កោះស្តេច KohSdach
Image may contain: sky, tree, cloud, plant, outdoor and nature
រូបភាព កោះស្តេច KohSdach

ទៅ​លេង​ពយ​បារាំង​

ឆ្នេរ​នេះ​អាច​ងូត​ទឹក​បាន​ ហើយ​មាន​ស្ពាន​ឲ្យ​ថត​រូប​លេង​។

Image may contain: sky, ocean, tree, cloud, outdoor and nature
រូបភាព កោះស្តេច KohSdach

ជិះ​ទូក​ទៅ​មើល​ផ្កា​ថ្ម ស្ទូច​ត្រី​ និង​ដើរ​លេង​តាម​កោះ

Image may contain: 1 person, outdoor, nature and water
រូបភាព កោះស្តេច KohSdach
Image may contain: one or more people, ocean, outdoor, nature and water
រូបភាព កោះស្តេច KohSdach

ទៅ​លេង​កោះ​ស្មាច់

កោះ​នេះ​មាន​ទី​តាំង​ជិត​កោះ​ស្តេច​ យើង​អាច​ទៅ​ងូត​ទឹក​លេង​បាន​ស្រួល។

Image may contain: ocean, sky, cloud, outdoor, nature, water and text
រូបភាព ជ្រួលជ្រើម-Jruol Jrerm

ទៅ​លេង​ឆ្នេរ​កោះ​រីក​រាយ​ ឬ​កោះ​ខ្មោច

ចេញ​ពី​កោះ​ស្មាច់​ នៅ​ជិត​នោះ​មាន​កោះ​រីក​រាយ​ ឬ​កោះ​ខ្មោច​ដែល​គេ​និយម​ទៅ​មើល​ផ្កា​ថ្ម​។

Image may contain: ocean, sky, beach, outdoor, nature and water
រូបភាព ជ្រួលជ្រើម-Jruol Jrerm

ទិញ​គ្រឿង​សមុទ្រ​ស្រស់​ពី​អ្នក​ភួមិ​ញ៉ាំ

រឿង​មិន​អាច​ភ្លេច​បាន​គឺ​គ្រឿង​សមុទ្រ​នៅ​កោះ​ស្តេច​តែ​ម្តង​ ធានា​​ថា​ជាតិ​ខ្លាំង​ ថ្មី​ៗ​ស្រស់​ៗ​ ព្រោះ​គេ​នេសាទ​មក​ភ្លាម​ៗ​ តម្លៃ​ក៏​សមរម្យ​ដែរ​។

Image may contain: people sitting, outdoor and water
រូបភាព កោះស្តេច KohSdach
Image may contain: food
រូបភាព កោះស្តេច KohSdach

បើបានទៅលេងហើយសុំចិត្តមួយចុះ​ កុំនាំសម្រាមទៅអី កន្លែងកម្សាន្តណាក៏ដោយ​តែងស្វាគមន៍យើងជានិច្ច តែមិនស្វាគមន៍​សម្រាម​យើងទេ​។ ដូច​នេះពេល​ញ៉ាំ​ហើយ សូមមេត្តាវេចខ្ចប់ដាក់ក្នុងធុងសម្រាមឲ្យបាន​ត្រឹមត្រូវ​ ជាពិសេស​ ដប ថង់ ប្លាស្ទិច​ ស្នោរ​ ជាដើម​ ធ្វើ​ជាមនុស្សត្រូវមានទំនួសខុសត្រូវ យើងចង់ស្អាត គេក៏ត្រូវការស្អាតដូចគ្នា​។

ប្រភព៖ ជ្រួលជ្រើម-Jruol Jrerm