បាយគោដុតផ្សារថ្មី១ ល្បីសឹងអី ល្បីថាឆ្ងាញ់ ហើយអ្នកលក់រួសរាយទៀត បែបនេះត្រូវតែមកសាក?

ហាង បាយគោដុតផ្សារថ្មីI

0
2609

និយាយមិនអួតទេ គឺបាយគោដុតផ្សារថ្មី១ល្បីមែនភ្ញៀវច្រើនណាស់​ទាំងប្រុសទាំងស្រី មកញ៊ាំពេញៗហាង ហើយមានទាំងអ្នកឈររង់ចាំទៀត។ ភ្ញៀវច្រើនៗបែបនេះក៏ដោយសារតែរសជាតិបាយគោដុតរបស់ហាងគាត់ឆ្ងាញ់ លក់យូរឆ្នាំល្បីខ្លាំង មានតម្លៃសមរម្យ និងមានអ្នកលក់រួសរាយចាំទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់ទៀត។

ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១

បើនិយាយពីរឿងទំនងនោះគឺថាទំនង​ម៉ាទំហឹងហ្មង បន្ទះដែករូបគោ មានសាច់គោ ពងទា ត្រីខ និងបន្លែ ដែលភាយក្លិនឈ្ងុយមកម្ដងៗ ស្ទើតែទ្រាំមិនបានចង់ញ៉ាំទាំងក្តៅភ្លាមៗហ្មង។ សម្រាប់ភ្ញៀវដែលមកធ្លាប់ញ៉ាំហើយតែងសរសើរថាឆ្ងាញ់គ្រប់ៗគ្នា។ អ្វីដែល Admin មិនខ្លាចនិងយាយថាល្បីនោះក៏ព្រោះតែ នៅពីមុខហាងគាត់មានភ្ញៀវឈររង់ចាំទិញ ជាហូហែរ ម្ចាស់ហាងគាត់ប្រាប់មកក្រុមការងារថា១ថ្ងៃលក់អស់ ១០០០ចានអីលក់គ្មានសល់ទេ ចឹងមិនមែនលំៗណា ប៉ុណ្ណឹងហើយរឿងអីថាមិនល្បីទៀតហ្អី។

ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១

ក្រៅពីបាយគោដុត ហាងក៏មានលក់ម្ហូបស្រាប់ លត បាញ់កាញ់ និងការីនំបញ្ចុកផងដែរ គឺថាចង់ញ៊ាំមួយណា ញ៊ាំមួយហ្នឹងតាមចំណូលចិត្ត។ Adminប្រាប់តិចបើបានមកហើយ កុំភ្លេចមើលស្លាកយីហោផងណា ឈ្មោះថាបាយគោដុតផ្សារថ្មីI ប្រយ័ត្នចូលខុសកន្លែងណា៕ (​ចាប់បើកលក់ពីម៉ោង ៦ព្រឹក រហូតដល់ ម៉ោង ៨យប់)

ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១

ហាង បាយគោដុតផ្សារថ្មីI
លេខទូរសព្ទ៖ 012 76 71 38 / 086 881 882
ទីតាំង៖ ផ្លូវ១១៨ ផ្ទះលេខ 51Eo & 53Eo សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ

វីដេអូ៖