និយាយមិនអួតទេ គឺបាយគោដុតផ្សារថ្មី១ល្បីមែនភ្ញៀវច្រើនណាស់ទាំងប្រុសទាំងស្រី មកញ៊ាំពេញៗហាង ហើយមានទាំងអ្នកឈររង់ចាំទៀត។ ភ្ញៀវច្រើនៗបែបនេះក៏ដោយសារតែរសជាតិបាយគោដុតរបស់ហាងគាត់ឆ្ងាញ់ លក់យូរឆ្នាំល្បីខ្លាំង មានតម្លៃសមរម្យ និងមានអ្នកលក់រួសរាយចាំទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់ទៀត។



បើនិយាយពីរឿងទំនងនោះគឺថាទំនងម៉ាទំហឹងហ្មង បន្ទះដែករូបគោ មានសាច់គោ ពងទា ត្រីខ និងបន្លែ ដែលភាយក្លិនឈ្ងុយមកម្ដងៗ ស្ទើតែទ្រាំមិនបានចង់ញ៉ាំទាំងក្តៅភ្លាមៗហ្មង។ សម្រាប់ភ្ញៀវដែលមកធ្លាប់ញ៉ាំហើយតែងសរសើរថាឆ្ងាញ់គ្រប់ៗគ្នា។ អ្វីដែល Admin មិនខ្លាចនិងយាយថាល្បីនោះក៏ព្រោះតែ នៅពីមុខហាងគាត់មានភ្ញៀវឈររង់ចាំទិញ ជាហូហែរ ម្ចាស់ហាងគាត់ប្រាប់មកក្រុមការងារថា១ថ្ងៃលក់អស់ ១០០០ចានអីលក់គ្មានសល់ទេ ចឹងមិនមែនលំៗណា ប៉ុណ្ណឹងហើយរឿងអីថាមិនល្បីទៀតហ្អី។



ក្រៅពីបាយគោដុត ហាងក៏មានលក់ម្ហូបស្រាប់ លត បាញ់កាញ់ និងការីនំបញ្ចុកផងដែរ គឺថាចង់ញ៊ាំមួយណា ញ៊ាំមួយហ្នឹងតាមចំណូលចិត្ត។ Adminប្រាប់តិចបើបានមកហើយ កុំភ្លេចមើលស្លាកយីហោផងណា ឈ្មោះថាបាយគោដុតផ្សារថ្មីI ប្រយ័ត្នចូលខុសកន្លែងណា៕ (ចាប់បើកលក់ពីម៉ោង ៦ព្រឹក រហូតដល់ ម៉ោង ៨យប់)







ហាង បាយគោដុតផ្សារថ្មីI
លេខទូរសព្ទ៖ 012 76 71 38 / 086 881 882
ទីតាំង៖ ផ្លូវ១១៨ ផ្ទះលេខ 51Eo & 53Eo សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ
វីដេអូ៖