ចង់សម្រកទម្ងន់ក្រៅពីតមអាហារ និងហាត់ប្រាណឲ្យបានទៀងទាត់ នារីស្រស់ស្អាតម្នាក់បានចែករំលែកអាថ៌កំបាំងសម្ងាត់ ពីរូបមន្តធ្វើស៊ុបប៉េងបោះ ញ៉ាំទៅស្រកគីឡូ ហើយមានស្បែកស្អាតថែមទៀត។
ស៊ុបប៉េងបោះ
ស៊ុបនេះនឹងជួយឲ្យស្បែកស្អាត គីឡូ និងក្បាលពោះស្រករាបស្មើ។ ញ៉ាំជាអាហារពេលព្រឹក និងល្ងាច ជំនួសឲ្យអាហារយើងធ្លាប់ញ៉ាំ ចំណែកអាហារថ្ងៃត្រង់យើងញ៉ាំធម្មតាដដែល។ តែមានគ្រឿងផ្សំក្នុងស៊ុបដែលយើងគ្រាន់តែដាក់ស្ងោរយកជាតិផ្អែម និងប្រូតេអ៊ីនតែប៉ុណ្ណោះ តែយើងមិនញ៉ាំវានោះទេ នោះគឺឆ្អឹងជំនីខ្ចី។ ការសម្រកគីឡូមិនមានន័យថាយើងមិនញ៉ាំប្រូតេអ៊ីននោះទេ ញ៉ាំប្រូតេអ៊ីននិងមានប្រយោជន៍ដល់រាងកាយ។ ញ៉ាំប្រូតេអ៊ីនចេញពីសាច់ ល្អជាងញ៉ាំប្រូតេអ៊ីនម្សៅ។
គ្រឿងផ្សំ៖
- ប៉េងបោះ
- ខ្ទឹមបារាំង
- ឃ្លោក
- ឆៃថាវ
- ការ៉ុត
- ឆ្អឹងកុប
- ឆ្អឺងជំនីជ្រូក
- គល់ជីវ៉ានស៊ុយ
- ផ្សិត
- អំបិល
- បង្គាក្រៀម
- ស្លឹកខ្ទឹម
វីធីធ្វើ៖
១. រំងាស់ទឹកស៊ុបដោយដាក់ គល់ជីវ៉ាន់ស៊ុយ បង្គាក្រៀម ឆៃថាវ និងការ៉ុតចូល។ បន្ទាប់មកដាក់ខ្ទឹមបារាំងចូល រួចសឹមដាក់ឆ្អឹងជំនឺចូលស្ងោរទើបទឹកស៊ុបមិនខ្មៅ ហើយឡើងពពុះ។
២. បន្ទាប់មកដាក់ប៉េងប៉ោះចូល ថែមអំបិលបន្តិច ចាំរហូតដល់ពុះ ចាំដាក់ឆ្អឹងកុបចូល ទុកឲ្យពុះរហូតឆ្អិនជាការស្រេច។
ស៊ុបនេះអាចធ្វើទុកសម្រាប់ញ៉ាំ ២ ថ្ងៃបាន តែកុំទុករហូតដល់ ៣ ថ្ងៃព្រោះវានឹងចាប់ផ្តើមគោក។ ពេលញ៉ាំគួរតែផ្ដោតលើបន្លែ ដែលមានក្នុងស៊ុប ហើយពេលញ៉ាំមិនត្រូវញ៉ាំជាមួយអាហារផ្សេងទេ អាចថែមជាមួយសាលាដស្រស់ពីក្រៅទៀតបានពេលញ៉ាំ។