អ៉េមណាស់ គ្រាន់តែឃើញក៏ឃ្លានដែរ​ របៀបធ្វើជ្រក់ត្រចៀកជ្រូក ទំនងពេក

របៀបធ្វើជ្រក់ត្រចៀកជ្រូក

0
3868

តែប៉ុណ្ណេះ លែងខ្វះអីក្លែមហើយ វិធីធ្វើជ្រក់ត្រចៀកជ្រូក ប្រើតាមរូបមន្តពិសេស​ មើលទៅទំនងដល់ក ហើយនែក៎ ធ្វើទុកញ៊ាំលេងជាមួយបាយក៏បាន ឬបើមានកម្មវិធីម្តងៗ អាចជំនួសគ្រឿងក្លែមបានទៀត។

គ្រឿងផ្សំ

– ត្រចៀកជ្រូក
– គល់ស្លឹកគ្រៃ 4 គល់ ដំអោយបែក កាត់ខ្លី
– ខ្ញី ហាន់ស្តើងៗ
– ខ្ទឹមស ៥-១០ កំពឹស ហាន់ស្តើងៗ
– រំដេង
– ម្ទេស តាមចំនូលចិត្ត
– អំបិល
– ទឹកក្រូចឆ្មារ
– ស្ករស
– អំបិល
– ទឹកត្រី
– ឆៃថាវ ១ មើម ហាន់ជាចង្វាមូល (ដាក់ក៏បានមិនដាក់ក៏បាន)
– ការ៉ុត ១ មើម ហាន់ជាចង្វាមូល (ដាក់ក៏បានមិនដាក់ក៏បាន)
– ម្ទេសហាវៃ (ក្រហម ខៀវ) ១ ផ្លែតូច ហាន់តូចៗល្មម


វិធីធ្វើ

1- ដាក់ត្រចៀកជ្រូកស្ងោរជាមួយ គល់ស្លឹកគ្រៃ ខ្ញីរំដេង អោយឆ្អឹន (កុំអោយផុយពេក) រួចស្រង់យកមកត្រាំក្នុងទឹកកក ប្រហែល ១០ ទៅ ២០ នាទី។
2- យកត្រចៀកជ្រូកមកហាន់ជាចំនិតតូចល្មម រួចទុកមួយអន្លើ។
3- បុកម្ទេសនឹងខ្ទឹមលាយគ្រឿងផ្សំ លាយចូលគ្នា ភ្លក់មើលម៉ាល្មម។
4- យកត្រចៀកជ្រូកដែលហាន់រួចដាក់ចូលក្នុងកែវមានគ្រប រួចដាក់ ទឹកត្រីបុកចូលទាំងអស់ រួចយក កូរអេាយសព្វ បិទគំរបអោយជិត ទុកចោល ១ម៉ោង ទៅ ២ ម៉ោង អាចទទួលទានបានហើយ៕
ប្រភព: KBuzzFood