រឿងកាពិនេះ អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាមានក្លិនមិនធម្មតានោះទេ តែបើយើងយកវាមកច្នៃជាម្ហូបខ្លះគឺធ្វើអោយមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ហ្មង។ កាពិនេះគឺជាទីពេញចិត្ត សម្រាប់អ្នកខេត្តកំពតហ្មងហើយ ថ្ងៃនេះAdmin ក៏បង្រៀនអ្នកទាំងអស់គ្នាមកធ្វើកាពិផាវ ដែលមានរសជាតិឆ្ងាញ់ទុកញ៊ាំជាមួយបាយក្ដៅក៏ឆ្ងាញ់ បាយកកក៏ឆ្ងាញ់ដែរ តោះមករៀនធ្វើទាំងអស់គ្នា។

▶️ គ្រឿងផ្សំដែលត្រូវមាន៖
- កាពិ ២ស្លាបព្រាបាយ
- សាច់ជ្រូកចិញ្ច្រាំ ៣ខាំ
- ត្រីឆ្អើរ ១ចង្កាក់
- សណ្ដែកដី ១ខាំ
- ម្ទេសហុយ ១ស្លាបព្រាបាយ
- ប្រេងឆា ១កូនពេង
- ខ្ទឹមក្រហមចិញ្ច្រាំ ២មើម
- ខ្ទឹមសចិញ្ច្រាំ ៨កំពិស
- ស្ករក្រហម ២ស្លាបព្រាបាយ
- ហាយប៊ី កន្លះខាំ
- ម្ទេសក្រៀម ៥ផ្លែ
- ខ្ទិះដូង ១៥០មីលីលីត្រ

▶️ បន្លែអន្លក់៖
- ត្រប់ពុតញង
- ត្រប់ស្រួយ
- សណ្ដែកគួរ
- ពពាយ
- ត្រសក់
- ស្ពៃបូគោតូច
- ការ៉ុត
- ស្នៀតពោត
- ប៉េងប៉ោះ
- ជីរណា
- ត្រប់ក្ដគោ


▶️ វីដេអូបង្រៀនធ្វើ៖