កុំទុកពេលទំនេរអី ឆ្លៀតរវល់តិចក៏ល្អដែរ សន្សំលុយហើយ ចំណេញពេលវេលាពេលក្រោយទៀត មកដឹងពីរបៀបធ្វើប៉ាតេសាច់ជ្រូកងាយៗ អាចទិញតែនំប័ុងមកញ៊ាំបាន ហើយមិនតែប៉ុណ្ណោះទេ ប៉ាតេសាច់ជ្រូក ច្នៃជាម្ហូបបានច្រើនមុខថែមទៀតផង។
គ្រឿងផ្សំ
– ទឹកត្រី ៣ ស្លាបព្រាបាយ
– ស្ករស ១ ស្លាបព្រាបាយ
– ប៊ីចេង ១ ស្លាបព្រាកាហ្វេ
– ម្រិច ១ ស្លាបព្រាកាហ្វេ
– ម្សៅឆា ២ ស្លាបព្រាបាយ
– ប្រេងឆា ២ ស្លាបព្រាបាយ
– ទឹកត្រជាក់ខ្លាំង ៤ ស្លាបព្រាបាយ
– ម្សៅ Baking powder ១ ស្លាបព្រាកាហ្វេ
– សាច់ជ្រូកកិនស្រេច ចំនួន ៥០០ ក្រាម ហើយដាក់ឲ្យត្រជាក់ចំនួន ២ ម៉ោង
– ស្លឹកចេក ដែលលោកអ្នកគិតវាសមាមាត្រទៅនឹងសាច់
របៀបធ្វើប៉ាតេ
ដាក់ទឹកត្រជាក់ ម្សៅឆា ម្សៅ Baking powder ហើយកូរវាឲ្យសព្វ
យកសាច់ជ្រូកកិនស្រេចនិងត្រជាក់នោះទៅកាត់ដុំៗ និងដាក់ក្រឡុក ដើម្បីវាស្វិត។ ក្នុងការកិនសាច់ជ្រូកត្រូវដាក់ ទឹកត្រី ស្ករស ប៊ីចេង និងម្រេច បន្ទាប់មកកិនវាឲ្យសព្វចំនួន ពី ២ ទៅ ៣ នាទីហើយត្រូវយកស្លាបព្រាទៅកូរវាដើម្បីឲ្យសាច់និងគ្រឿងចូលសព្វគ្នា។ បន្ទាប់មកធ្វើការកិនវាចំនួន ២ នាទីទៀត។
បន្ទាប់ពីសាច់នោះស្វិតល្អហើយ សូមដាក់ម្សៅឆា និងBaking powder ដែលលាយស្រេចនោះចូល ប៉ុន្ដែមុននឹងចាក់ត្រូវលាយម្សៅកូរម្សៅនោះឲ្យសព្វនិង ចាក់វាបន្ដិចម្ដងៗ បន្ទាប់មកធ្វើការកិនវាចំនួន ២ នាទីទៀត។
បន្ទាប់មកចាក់ប្រេងឆាចូលម្ដងបន្ដិចៗ ហើយកិចចំនួន ២ នាទីទៀត
លាបប្រេងឆាលើស្លឹកចេក កុំឲ្យវាជាប់សាច់
ធ្វើការវិចសាច់ ជាមួយស្លឹកចេកដូចវេចនំអន្សម និងចង់វាឲ្យបានជាប់ល្អ
ដាក់ចំហុយចំនួន ៣០ នាទីជាការស្រេច៕
អត្ថបទដោយ៖ សារ ធូរ៉ា