ធ្លាប់តែឮចាហួយដូងក្រអូប ឥឡូវមកញ៉ាំបង្អែមដូងក្រអូបវិញម្តង​ នេះរូបមន្តធ្វើ

ចាហួយដូងក្រអូប

0
3479

ឆ្ងល់​ហើយមែនអត់! ព្រោះធ្លាប់ឮតែចាហួយដូងក្រអូប ដល់ឥឡូវមានបង្អែមដូងក្រអូបទៀត ទុកឆ្ងល់មួយឡែកសិន សាកធ្វើញ៉ាំវិញបានដឹងថារស់ជាតិឆ្ងាញ់យ៉ាងម៉េច។ មិនបាច់ចាំយូរ តោះរៀនធ្វើទាំងអស់គ្នា៖

Image may contain: food

គ្រឿងផ្សំ៖

  • ម្សៅចាហួយ
  • ស្លឹកតើយ
  • សាច់ខ្នុទុំ
  • លតឈិត
  • ខ្ទិះដូង
  • ស្ករស
  • ផ្លែមៀន រឺគ្រាប់ត្នោតខ្ចី
  • គ្រាប់ទទឹម(យកមើមថ្លុងធ្វើ)
  • ទឹកដោះស្រស់
Image may contain: food

វិធីធ្វើ៖

១. យកសាច់ខ្នុរហែកតូចៗល្មមដូចរូប ហើយចាហួយកាត់ជាសសៃវែងរស្តើងតូចៗដូចខ្នុរដែរ
២. លតឈិតដួសដាក់ចានធំ ផ្លែមៀនឆ្គឹះគ្រាប់ចេញ នឹងតោ្នតហាន់ជាតូចល្មម។
៣. រៀបធ្វើទឹកស្ករ យកខ្ទិះដូងចាក់ស្ករសចូល ហើយដាក់អំបិល ១ ចឹប ដាំអោយពុះបើភ្លើងតិចៗ ហើយទុកអោយត្រជាក់មួយអន្លើ។
៤. យកគ្រឿងផ្សំទាំងអស់ចាក់ចូលគ្នាក្នុងចានធំមួយ រួចចាក់ទឹកស្ករចូល ចាក់ទឹកដោះគោស្រស់ចូល។

Image may contain: food


*បញ្ជាក់៖ អាចដាក់អ្វីផ្សេងទៀតតាមការចូលចិត្ត គ្រាប់ទទឹម ដូងក្រអូប សណ្តែក សាគូ ពោត….។