ឆ្ងល់ហើយមែនអត់! ព្រោះធ្លាប់ឮតែចាហួយដូងក្រអូប ដល់ឥឡូវមានបង្អែមដូងក្រអូបទៀត ទុកឆ្ងល់មួយឡែកសិន សាកធ្វើញ៉ាំវិញបានដឹងថារស់ជាតិឆ្ងាញ់យ៉ាងម៉េច។ មិនបាច់ចាំយូរ តោះរៀនធ្វើទាំងអស់គ្នា៖

គ្រឿងផ្សំ៖
- ម្សៅចាហួយ
- ស្លឹកតើយ
- សាច់ខ្នុទុំ
- លតឈិត
- ខ្ទិះដូង
- ស្ករស
- ផ្លែមៀន រឺគ្រាប់ត្នោតខ្ចី
- គ្រាប់ទទឹម(យកមើមថ្លុងធ្វើ)
- ទឹកដោះស្រស់

វិធីធ្វើ៖
១. យកសាច់ខ្នុរហែកតូចៗល្មមដូចរូប ហើយចាហួយកាត់ជាសសៃវែងរស្តើងតូចៗដូចខ្នុរដែរ
២. លតឈិតដួសដាក់ចានធំ ផ្លែមៀនឆ្គឹះគ្រាប់ចេញ នឹងតោ្នតហាន់ជាតូចល្មម។
៣. រៀបធ្វើទឹកស្ករ យកខ្ទិះដូងចាក់ស្ករសចូល ហើយដាក់អំបិល ១ ចឹប ដាំអោយពុះបើភ្លើងតិចៗ ហើយទុកអោយត្រជាក់មួយអន្លើ។
៤. យកគ្រឿងផ្សំទាំងអស់ចាក់ចូលគ្នាក្នុងចានធំមួយ រួចចាក់ទឹកស្ករចូល ចាក់ទឹកដោះគោស្រស់ចូល។

*បញ្ជាក់៖ អាចដាក់អ្វីផ្សេងទៀតតាមការចូលចិត្ត គ្រាប់ទទឹម ដូងក្រអូប សណ្តែក សាគូ ពោត….។