នំបាក់បិន ឬ នំដំឡូងដុត ធ្លាប់ទិញគេញ៊ាំ តែមានដឹងពីរបៀបធ្វើរបស់វាអត់?

របៀបធ្វើ នំបាក់បិន ឬ នំដំឡូងដុត

0
4220

ជឿថាមិនតិចអ្នកទេ ដែលធ្លាប់ញ៊ាំនំ មួយប្រភេទនេះ គឺនំបាក់បិន ឬ នំដំឡូងដុត ព្រោះជាទូទៅឃើញគេ ជិះលក់តាមដងផ្លូវជាញឹកញាប់ តែប្រហែលជាមិនធ្លាប់ធ្វើញ៊ាំទេមែនអត់? ចឹងសាកល្បងរៀនធ្វើ ដើម្បីជាចំណេះដឹង ធ្វើញ៊ាំពេលទំនេរពីការងារ។

គ្រឿងផ្សំ

– ដំឡូងមីឈូសរួច ១គីឡូ
– អំបិល ១ស្លាបព្រាកាហ្វេ
– ស្ករស ៣០០ក្រាម
– ខ្ទិះដូង ៤០០មីលីលីត្រ
– សាច់ដូងកោស ១ចំហៀងផ្លែ
– ស៊ុត ៥គ្រាប់
– ទឹកដោះគោ ១កំប៉ុង
– ទឹកស្លឹកតយ ២០០មីលីលីត្រ

វិធីធ្វើ

១. ដំបូងអ្នកត្រូវយកដំឡូងដែលបានឈូសរួចមកលាយជាមួយស្ករស, អំបិល, សាច់ដូង, ទឹកដោះគោ, ទឹកស្លឹកតយ, ខ្ទិះដូង និងគោះពងទាដាក់ រួចកូរវាបញ្ចូលគ្នាទាំងអស់។
២. នៅពេលដែលកូរសព្វហើយ ត្រូវយកវាទៅចាក់ចូលក្នុងម៉ាស៊ីនក្រឡុក ធ្វើការរង់ចាំឲ្យម៉ាស៊ីនកិនម៉ត់សិន។
៣. បន្ទាប់ពីម៉ាស៊ីនកិនរួចរាល់ហើយ ត្រូវចាក់វាចេញមកវិញដាក់ចូលទៅក្នុងថាសវាសឲ្យស្មើ ឬសំភារៈអ្វីផ្សេងដែលមានផ្ទៃរាបដូចទៅនិងថាស រួចយកវាទៅដាក់ចូលក្នុងឡដុតនំ ឬឡាំងស៊ិងចំហុយក៏បាន រក្សាទុកប្រហែលជា ៥០នាទី ទៅ ១ម៉ោង។
៤. ពេលនំឆ្អិនមុន និងអ្នកយកនំទៅកាត់ត្រូវទុកវាពី ១៥ ទៅ២០នាទីសិន ដើម្បីឲ្យងាយស្រួលក្នុងការកាត់ កាត់ហើយរៀបដាក់ចានជាការស្រេច ៕ ប្រភព៖Lalinn like cooking