មួយមុខនេះ ញ៊ាំជាមួយបាយក៏បាន វ៉ៃចេញជាគ្រឿងក្លែមក៏បាន? ឆ្អឹងជំនីបំពងកាពិ

របៀបធ្វើឆ្អឹងជំនីបំពងកាពិ

0
1664

ធ្លាប់ធ្វើញ៊ាំអត់ពីមុនមក ឆ្អឹងជំនីបំពងកាពិ មើលទំនងគួរអោយចង់ញ៊ាំណាស់ ហើយវិធីធ្វើវិញរឹតតែងាយ ចង់ធ្វើញ៊ាំជាមួយបាយក៏បាន ហើយបើមានការជួបជុំបងប្អូនវិញ អាចវ៉ៃចេញជាសាច់ក្លែមបានទៀតផង។

គ្រឿងផ្សំ

– ឆ្អឹងជំនីជ្រូក ( កាត់ជាដុំល្មម )
– កាពិ
– គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹមស ស្លឹកក្រូចសើច )
– ម្ទេសក្រៀម យកទៅត្រាំទឹក រួចចញ្ច្រាំអោយម៉ត់
– ស្ករត្នោត ទឹកត្រី ម្សៅស៊ុប អំបិល
– ស្លឹកក្រូចសើច កុំហាន់ ( ទុកជាសន្លឹក )

វិធីធ្វើ

– យកឆ្អឹងជំនី មកប្រលាក់ជាមួយម្សៅស៊ុបបន្តិច រួចយកទៅបំពងអោយឆ្អឹន នឹង ឡើងក្រហម ហើយដួសទុកមួយអន្លើរ
– ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្ច្រាំចូលបំពងអោយឈ្ងុយបន្តិច ហើយដាក់ម្ទេសចិញ្ច្រាំ កាពិ
និង គ្រឿងបុកចូល កូរអោយរលាយចូលគ្នាអស់ បន្ទាប់មកដាក់ ស្ករត្នោត ទឹកត្រី ម្សៅស៊ុប អំបិល និងទឹកបន្តិច រំងាស់អោយឈ្ងុយ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត
– បន្ទាប់មកដាក់ឆ្អឹងជ្រូក ដែលបំពងហើយចូល កូរអោយសព្វចូលជាតិជាមួយគ្រឿង ទុកមួយសន្ទុះ ទើបដាក់ស្លឹកក្រូចសើចចូល ដើម្បីបន្ថែមអោយមានក្លិនឈ្ងុយ រួចជាការស្រេច ។
?ដាក់កាពិតែបន្តិចបានហើយ