ប្រហែលជាលោកអ្នកមិនជឿទេ ថាវាមានតម្លៃថ្លៃកប់ពពកដូច្នេះប៉ុន្តែជាការពិត សម្បកកង់នេះផលិតដោយក្រុមហ៊ុន Z Tyre ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ។
សម្បកកង់មួយឈុតនេះ គឺវាគ្មានលក្ខណៈពិសេសអ្វីទេ គឺវាដូចទៅនឹងសម្បកកង់រថយន្តធម្មតាដទៃទៀតអញ្ចឹង គ្រាន់តែនៅត្រង់ឡូហ្គូរបស់វាស្រោបដោយមាស និងដាំដោយពេជ្រចំនួន24 ការ៉ាត់ មូលហេតុដូច្នោះហើយដែលធ្វើឲ្យសម្បកកង់រថយន្តនេះមានតម្លៃថ្លៃបែបនេះ និងជាប់ឈ្មោះក្នុងបញ្ជីកំណត់ត្រាពិភពលោក Guinness Book of World Records ដែលតម្លៃថ្លៃជាងគេ។