ម៉ោះ! ភ្លក្ស​កូន​នំ​គ្រក់ ស្នូល​ខ្យង ទើប​មក​ដល់​ថ្មី

កូន​នំ​គ្រក់ ស្នូល​ខ្យង

0
4454
កូននំគ្រក់ ស្នូលខ្យង

ខ្យល់ អាកាស​ល្អ​បរិសុទ្ធ ពិតជា​ធ្វើ​អោយ​អារម្មណ៍​របស់​យើង ធូរ ស្បើយ ស្រស់ស្រាយ​ពី​ការ​នឿយ ហត់ តែបើ​បាន​មក​អង្គុយ​ញ៉ាំ​អី ជុំ​គ្នា​ហើយ​មើល​ព្រះអាទិត្យ​រាប​លិច ក្រហមឆ្អៅ ​ជាមួយ​ទេសភាព​នៅ​មាត់ទន្លេ ដ៏​សែន​ត្រជាក់​ទៀត​នោះ​មិនដឹង​ជា ល្អ​យ៉ាងណា​ទេ​មែន​អត់?

KSPG.TV គ្រាន់តែ​និយាយ សរសេរ​រៀបរាប់​ហ្នឹង​មានអី​ស្រួល​ចឹ​ង​ឯង មិនដឹង​ទៅ​រក​កន្លែង​ណា​បាន​ល្អ​ចឹ​ង​ទេ នៅ​ភ្នំពេញ​យើង បើ​មាន​ក៏​ការ​ចំណាយ​មិន​ណ​យ​ដែរ ឬ​អាច​ឆ្ងាយ​ទៀត​ផង​មិនដឹង​!

មិន​ពិត​ទេ គិត​ខុស​ហើយ មើល​រំលង​ហើយ​ណា នៅ​ភ្នំពេញ​យើង​មាន​កន្លែង​បែប​នេះ​តើ គឺ​កន្លែង​អង្គុយ​ញ៉ាំ នៅ​ខាងក្នុង​ទីក្រុង​កោះ​ពេជ្រ មាត់ទន្លេ​ ជ្រុងដែលយើងក្រលេក​មើល​ទៅ​មុខ​ ទល់មុខ​សណ្ឋាគារ​សុខា  ​ដែល​តំបន់​នេះ​មាន​​ហាង​អាហារជា​​​ច្រើន​រីក​ស្គុះស្គាយ និង​ប្លែក​ៗ តាម​ការ​រៀបចំ​របស់​ម្ចាស់​ហាង​នីមួយ​ៗ​។​

​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ដដែល​តែ​នៅ​ជ្រុង​ម្ខាង ជាប់​នឹង​ស្ពាន​នាគ​ច្រកចេញ ក្បែរ​មាត់ទន្លេ​នោះ​យើង​ឃើញ​មាន​ហាង​មួយ​ទើបតែ រៀបចំ​រួច​ថ្មី​ៗ មើលទៅ​គួរ​អោយ​ចាប់អារម្មណ៍ ចង់​សាក​ថា​ហាង​នេះ​មាន​អាហារ​អ្វី​ប្លែក​ខ្លះ​។​

​ហាង Cambo Meatball មាន​លក់​នៅ​អាហារ​ច្រើន​ប្រភេទ និង​ប្លែក​ៗ ជា​ច្រើន​មុខ​រៀបរាប់​មិន​អស់​ទេ បើ​តាម​ការ​សម្ភាស​ម្ចាស់​ហាង តែ​សូម​លើកយក​ខ្លះមក​សរសេរ​សិន​ហើយ ដូច​ជា​៖ កូន​នំគ្រក់ ស្នូល​ខ្យង (តម្លៃ ១២០០០៛ ក្នុងមួយឈុត)​, មី​តុង​យ៉ាំ​, ​ក្តាម បង្គារ លៀស អប់​ទឹកដោះគោ​ស្រស់​  ស្លាបមាន​ស្រែ​ចំហុយ​ស្លឹក​ឈូក បុក​កំពីងរាជ ឆា​ខ្យង​សាច់ និង​អាហារ​ជា​ច្រើន​ប្រភេទ​ទៀត​។ ដូច្នេះ​សំរាប់​ល្ងាច​នេះ​ជា​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ផង កុំអោយ​ខកខាន នាំ​គ្នា​ទៅ​ភ្លក់​នូ​វ​រសជាតិ​ឆ្ងាញ់​ប្លែក​នេះ​ទាំងអស់​គ្នា ជា​ពិសេស “​កូន​នំគ្រក់ ស្នូល​ខ្យង​” ក្នុង​វី​ដេ​អូ​ខាងក្រោម​នេះ​។ លេខទូរស័ព្ទទំនាក់ទំនង៖ 010 62 62 06

នំគ្រក់ស្នូលខ្យង
នំគ្រក់ស្នូលខ្យង

នំគ្រក់ស្នូលខ្យង មានលក់នៅហាង Volcano Meatball King ហើយ
ទូរស័ព្ទ៖ 010 62 62 06 | 070 53 55 33
អាស័យដ្ឋាន: ជិតសាលា IFL, ខាងក្រោយ Domino Pizza, លើផ្លូវលេខ 118 ខាងក្រោយ KOI Cafe

វិដេអូ