ថ្មីប្លែកឆ្ងាញ់ទៀតហើយ គ្រឿងសមុទ្រឆាគ្រឿងទឹកខ្ញី ជាមីនុយថ្មីពីហាង មីទាញតុងយ៉ាំ ដែលមុខម្ហូបថ្មីនេះមានរសជាតិមិនធម្មតា បានមកញ៊ាំហើយដឹងតែចិត្តស្ដូកហ្មង។ ចង់ញ៊ាំប្លែកមាត់កុំភ្លេចបបួលគ្នាមកណា ព្រោះថាដូចដែរដឹងពីមុនមកហើយអោយតែមីនុយថ្មីចេញមកមួយរបស់ហាងមីទាញតុងយ៉ាំ គឺដឹងតែពិសេសហើយ។
ម៉ោះៗ សម្រាប់អ្នកដែលចូលចិត្តញ៊ាំគ្រឿងសមុទ្រ ញ៊ាំបង្កង ញ៊ាំក្ដាម មកមិនខុសទេ ព្រោះថាមីនុយថ្មីនេះចុងភៅដ៏ជំនាញបានយកក្ដាម និងបង្កងយកមកច្នៃឆាជាមួយគ្រឿងទឹកខ្ញីដែលបានប្រើរូបមន្តពិសេសធ្វើអោយមុខម្ហូបមួយនេះកាន់តែមានរសជាតិ និងប្លែកខុសពីគេ។ ចំពោះបង្កង ក៏មានច្រើនប្រភេទថែមទៀត ដែរអាចអោយអ្នកទាំងអស់គ្នាជ្រើសរើសតាមចំណូលចិត្ត ជាពិសេសគឺស្រស់ៗល្អថែមទៀត ធ្វើអោយសាច់បង្កងមានរសជាតិផ្អែមឆ្ងាញ់ហ្មង។
មុខម្ហូបថ្មី ហើយពិសេសចឹង ល្ងាចនេះនៅចាំអី បបួលគ្នាមកញ៊ាំម៉ាអស់ដៃមើល៎អស់ប៉ុន្មានលុយ មីនុយថ្មីនេះឆ្ងាញ់ប្លែកម្លឹងៗហើយនោះ។ លឿនៗមកណាគ្រឿងសមុទ្រឆាគ្រឿងទឹកខ្ញី រងចាំលោកអ្នក?៕
ហាង មីទាញតុងយុាំ
លេខទូរសព្ទ៖ 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
ផែនទី៖ ចុចទីនេះ
វីដេអូ៖