ថាប្លែកគឺប្លែកហើយ ល្ហុងចាហួយដូង សូម្បីតែ admin ក៏មិនធ្លាប់ញ៉ាំដែរ ហើយក៏មិនដឹងថាគេធ្វើម៉េចដែរ។ ចង់ដឹង ហើយចង់ភ្លក្សអត់ តោះសាកធ្វើញ៉ាំទាំងអស់គ្នា៖

វិធីធ្វើ៖
- ល្ហុង ១ ផ្លែល្មម
- ខ្ទិះដូង ១ កូនចាន
- ម្សៅចាហួយ ១ ស្លាបព្រាបាយ
- ស្ករស ៤ ស្លាបព្រាបាយ
- អំបិល បន្តិច

វិធីធ្វើ៖
១.យកល្ហុងចិតសំបកអោយស្អាត ពុះជាពីរ រួចខ្វេះគ្រាប់ចេញអោយអស់ ទុកមួយឡែក

២.យកខ្ទិះដូងចាក់ចូលឆ្នាំង ដាក់ម្សៅចាហួយចូល កូរចូលគ្នាអោយសព្វ រួចដាក់ស្ករស និងអំបិលចូល កូរចូលគ្នាអោយសព្វល្អ ពុះហើយលើកចេញពីចង្ក្រាន

៣.បន្ទាប់មកដួសដាក់ចូលល្ហុង រួចទុកចោលប្រហែល ២-៣ ម៉ោង មើលល្មមរឹងជាចាហួយជាការស្រេច។

កុំភ្លេចដាក់ក្លាសេត្រជាក់ៗឆ្ងាញ់ជាប់មាត់ហ្មង។