មួយរយៈស្ងាត់ពី Covid-19 ឃើញថាមានអ្នកទៅលេងកោះច្រើនគួរសមដែរ ព្រោះថាម្នាក់ៗនៅតែផ្ទះឡើងស្ត្រេសក្បាលហើយ។ ចេញលំហែខ្លះក៏ល្អម៉្យាងតែមិនត្រូវសប្បាយភ្លេចខ្លួនទេ ត្រូវប្រកាន់ខ្ជាប់អនាម័យ និង ការពារខ្លួនឲ្យបានត្រឹមត្រូវផងដែរ។ ឃើញថាក្រៅពីផ្អើលឡើងភ្នំ ងាកមកមើលកោះនៅកំពង់សោមវិញ មានគ្នាយើងច្រើនណាស់នាំគ្នាទៅលេងកោះរុងសន្លឹម ឃើញអ៊ីចឹង admin ក៏មានបំណងចង់ណែនាំ រីស៊ត ៣ កន្លែង សម្រាប់អ្នកណាដែលចង់ទៅលេង តែពិបាកសម្រេចចិត្តមិនដឹងគេងកន្លែងណា អាចពិចារណា ៣ កន្លែងនេះបាន។ តម្លៃសមរម្យទទួលយកបាន ទេសភាព និងបន្ទប់វិញក៏ទំនើបដែរ៖
១. Sara Resort
រីស៊តនេះមានចម្ងាយតែ ៤៧០ ម៉ែត្រ ប៉ុណ្ណោះពីកំពង់ចម្លងកោះរ៉ុងសន្លឹម។ អ្វីសំខាន់នោះគឺមានហ្វ្រីអាហារពេលព្រឹកគ្រប់ប្រភេទបន្ទប់ទាំងអស់។ តម្លៃចាប់ពីខ្ទង់ជាង ៣០ ដុល្លារឡើងក្នុង ១ យប់ អាចគេងបានគ្នា ២ នាក់ និងក្មេងម្នាក់។ យកល្អអាចកក់តាមវេបសាយ Agoda ព្រោះមានបញ្ចុះតម្លៃច្រើន ដោយមិនចាំបាច់បង់លុយមុនទេ។ បើនិយាយពីទេសភាពវិញស្អាតខ្លាំង មើលតែរូបខាងក្រោមនេះដឹងហើយ៖










២. The One Resort
ចំពោះរីស៊តមួយនេះវិញមានតម្លៃធូរថ្លៃជាងរីស៊តទី១ បន្តិច អាចគេងបានគ្នា ២ នាក់ និងក្មេង ២ នាក់ តែមិនមានបូកបញ្ចូលជាមួយអាហារពេលព្រឹកទេ។ តែបើនិយាយពីទេសភាពវិញ មិនចាញ់គ្នាទេ ជាពិសេសគឺអាងទឹក អ្នកពូកែថតរូប ដឹងតែមិនខ្វះប្លង់ថត។ អាចកក់តាមវេបសាយ Agoda បានដូចគ្នា។ មើលទេសភាពលេងៗក្នុងរូបសិន ទើបដឹងថាស្អាតប៉ុណ្ណា៖






៣. Moonlight Resort
ចំពោះរីស៊តនេះវិញមានចម្ងាយ ៧៦០ ម៉ែត្រពីកំពង់ចម្លងកោះរ៉ុងសន្លឹម។ មានហ្វ្រីអាហារពេលព្រឹកដូចនឹងរីស៊តទី១ដែរ តែមិនគ្រប់ប្រភេទបន្ទប់ទេ។ ចំពោះតម្លៃវិញរៀងថ្លៃជាងគេបន្តិចក្នុងចំណោមរីស៊តទាំង ៣ នេះ តម្លៃចាប់ពីជាង ៦០ ដុល្លារឡើងក្នុង ១ យប់ អាចគេងបានគ្នា ២ នាក់ អាចកក់តាមវេបសាយ Agoda បានដូចគ្នា។ បើនិយាយពីបន្ទប់គេងវិញស្រស់ស្អាត និងទាន់សម័យខ្លាំង អាចមើលក្នុងរូបបាន ទើបដឹងថាប្រណិតយ៉ាងណា៖








