ឃ្លាននំពងម៉ាឆា ក៏អាចយកមកធ្វើនំខួបកំណើតបានដែរ។ ក្នុងថ្ងៃពិសេសរបស់មនុស្សពិសេស បើសិនជាយកនំដែលធ្វើផ្ទាល់ដៃ ជំនួសឲ្យនំយើងទិញគេ ប្រាកដជាមានន័យខ្លាំង។ ព្រោះមិនត្រឹមតែចេញពីទឹកចិត្តពិតៗទេ ថែមទាំងចេញពីកំលាំង និងស្នាដៃយើងទៀត។ ចាំអីទៀត រៀនធ្វើឲ្យហើយទៅ នេះរូបមន្តធ្វើនៅខាងក្រោមស្រាប់៖

គ្រឿងផ្សំ៖
- ពងមាន់៤គ្រាប់
- ម្សៅមី ១២០ ក្រាម
- ប្រេងឆា ៥០ ក្រាម
- ម្សៅម៉ាឆា ២ ស្លាបព្រា

វិធីធ្វើ៖
១. វាយពងមាន់ជាមួយស្ករសរ រហូតដល់វារលាយចូលគ្នាបានល្អ ដាក់បន្ថែមម្សៅនឹងម្សៅម៉ាឆា បន្ទាប់មកលាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា ហើយដាក់បន្ថែមប្រេងបន្តិច

២. បន្ទាប់មកយកមកចម្អិនក្នុងម៉ាស៊ីនដុតនំ យើងអាចប្រើឈើចាក់ធ្មេញ ដើម្បីពិនិត្យថានំឆ្អិនឬនៅ? ចុច Cooking ម៉ូតម្តងទៀត ប្រសិនបើនំនៅតែមិនទាន់ទន់

៣. នៅពេលនំចាប់ផ្តើមឡើងឆ្អិនល្អ ត្រូវយកនំចេញពីឆ្នាំង ហើយអាចដាក់ស្ករសរនឹងម្សៅម៉ាឆារោយលើផ្ទៃរបស់វារួចជាស្រេច។
