គ្រឿងសមុទ្រ lover ច្បាស់ជាមិននិយាយថាទេចំពោះក្តាម មឹក បង្គា បង្កង ធំៗខ្នាតយក្សនោះទេ។ ជាពិសេសបើបានក្តាមអាឡាស្កា បង្កងនាគ បង្កងយក្ស បង្កងដង្គៀបធំ ចំហុយ ជាតិណាស់ពេលជ្រលក់ជាមួយទឹកត្រីជូហឹរទៀត គ្រាន់តែឮនឹងទប់ទឹកមាត់លែងឈ្នះហើយ ចុះបើបានសាកមែនដឹងជាតិម៉េចទៀត។ ៣ ហាងនេះសម្បូរណាស់គ្រឿងសមុទ្រខ្នាតនាគ ខ្នាតយក្សអីហ្នឹង ទៅដល់ដឹងតែពេញចិត្តស្តូកហើយ៖
១. ហាង Best Food
សម្រាប់ហាង Best Food ចម្រុះទៅដោយគ្រឿងសមុទ្រស្រស់ៗ មិនថាអាំងស្ងោរ ដុត ចំហុយនោះទេ អត់បញ្ហា ហើយប្រសិនបើលោកអ្នកចង់ពិសានៅមុខម្ហូបថ្មីទើបនិងចេញនេះ ដូចជា៖ ក្តាមអាឡាស្កា បង្កងនាគ បង្កងយក្ស បង្កងដង្កៀបធំ គ្រឿងសមុទ្រចំហុយនោះ លោកអ្នកក៏អាចធ្វើការកម្មង់ទុកជាមុនដើម្បីងាយស្រួល គឺតាមរយៈលេខ 069 41 41 44។
ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)
២. ហាង មីទាញតុងយុំា
ចង់ញ៉ាំផាកឡូវមឹកយក្ស មិនថាតូចឬធំទេ អាចមករកបាននៅហាង មីទាញតុងយុំា ទាំង២សាខា ធានាថាមិនខ្វះអីញ៉ាំនោះទេ ម្ហូបថ្ងៃត្រង់ក៏មាន គ្រឿងសមុទ្រអាំង ប្រហិតចៀន ត្រីដុត មាន់ដុតបំពង់ឬស្សី មានទាំងអស់នៅមានច្រើនមុខទៀត ដឹងតែជាប់ចិត្តហើយ!
ហាង មីទាញតុងយុំា
ទីតាំង៖ ផ្លូវ 184 ក្រោយសាលាស៊ីសុវត្ថិ ចំហៀងខាងត្បូងជាប់ ស៊ុបហុយហុយ
សាខាទី១៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
លេខទូរស័ព្ទ៖ 096 548 4342
៣. ហាង Street Food Market
ហាង Street Food Market អស់កង្វល់សម្រាប់អ្នកឃ្លានអាហារពេលយប់ ឬដើរលេងយប់ជ្រៅនឹកឃ្លានអាហារបែបជប៉ុន ថៃ ខ្មែរ រកចង់រកកន្លែងជួបជុំគ្នាលក្ខណៈគ្រួសារ មិត្តភក្តិញ៉ាំស្រាបៀរត្រជាក់ៗ ម្ហូបឆ្ងាញ់ៗដឹងតែត្រូវចិត្តហើយ ម្ហូបអីក៏មានដែរ ដូចជា៖ អយស្ទ័រ សារំាងហេរ មាន់ដុត បុកល្ហុងក្តាមសេះ គ្រឿងសមុទ្រស្រស់ ឬម្ហូបកម្មង់ គ្រឿងក្លែមគ្រប់មុខ សុទ្ធតែមានរសជាតិឆ្ងាញ់ ចឹងៗហើយរំលងម៉េចកើត។
ហាង Street Food Market
ទីតាំង៖ ផ្លូវលេខ 396 ក្រោយស្ថានទូតរុស្សី ម្តុំកោះពេជ្រ នៅជាន់ទី១ ខាងលើ bottom up
លេខទូរស័ព្ទ៖ 012 97 52 69