មុខម្ហូបសម្រាប់បាយថ្ងៃ ឆាថ្លើមខ្ទឹមលីង រសជាតិ អ៉េមហ្មង!

ឆារថ្លើមខ្ទឹមលីង

0
938

សម្រាប់បងប្អូនដែលមិនទាន់រកម្ហូបញ៊ាំបាយឃើញ ហើយមិនទាន់ចេះចម្អិនម្ហូបឆារថ្លើមខ្ទឹមលីង អាចសាកល្បងបាន។

គ្រឿងផ្សំ

_ ថ្លើម500ក្រាមលាងទឹកអោយស្អាតល្អហាន់ស្ដើងៗ
_ ខ្ទឹមស ចិញ្រ្ចាំអោយម៉ដ្ឋ១កូនចាន
_ ស្ករស
_ ប្រេងខ្យង
_ ទឹកត្រី
_ ម្រេចម៉ដ្ឋ ២ស្លាបព្រាកាហ្វេ
_ ស្លឹកខ្ទឹម2ដើម
_ អំបិលម៉ដ្ឋ១ចិប
_ ប្រេងឆារ
អាចប្រើម្សៅរ៉តឌីក៍បាន

វិធីធ្វើ

_ ដាក់ខ្ទះចាក់ប្រេងឆារបំពងខ្ទឹមអោយក្រហមល្អ ដួសទុកមួយអន្លើសិន។
_ ដាក់អំបិល១ចិបចូល សិមចាក់ថ្លើមចូល ធ្វើដូចនេះអត់ផ្ទុះខ្ទាតខ្លាញ់ បន្ទាប់មកចាប់ផ្ដើមបង់គ្រឿងចូល ប្រេងខ្យង, ទឹកត្រី, ស្ករស ឬ ប្រើម្សៅរ៉តឌីក៍បាន ឆារល្មមថ្លើមឆ្អិនល្អហើយ ដួសដាក់ចាន រោយខ្ទឹមបំពងនិងស្លឹកខ្ទឹម ជាការស្រេច។