រឿងទាំងនេះនឹងកើតឡើងចំពោះរាងកាយ បើយើងឈប់ញ៉ាំកាហ្វេ

អ្នកចង់ផ្តាច់កាហ្វេ ត្រូវឆ្លងកាត់រឿងទាំងនេះ

0
2385

និយាយ​ដល់​រឿង​កាហ្វេ​ អ្នក​ញៀន​កាហ្វេ​ច្បាស់​ជា​ដឹង​ច្បាស់​ណាស់​ បើ​អត់​កាហ្វេ​មួយ​ថ្ងៃ​ក្នុង​ខ្លួន​មាន​រឿង​អី​ខ្លះ​កើត​ឡើង​។​ ខាង​ក្រោម​នេះ​សុទ្ធ​តែ​ជា​រឿង​ដែល​នឹង​កើត​មាន​ចំពោះ​យើង​ បើ​សិន​ជា​យើង​បញ្ឈប់​ការ​ផឹក​កាហ្វេ​ ចុះ​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​? អាន​ដល់​ចប់​សិន​នឹង​បាន​ដឹង​។

១. គីឡូប្រែប្រួល

ជាតិ​កាហ្វេអ៊ីន​ ​ជួយ​ជំរុញ​ការ​ធ្វើ​មេតាបូលីស​ មាន​ន័យ​ថា​រាង​កាយ​នឹង​ដុត​បំផ្លាញ​កាឡូរី​បាន​លឿន​។​ ពេល​ដែល​ឈប់​ផឹក​កាហ្វេ​ រាង​កាយ​នឹង​មាន​ជាតិ​កាហ្វេអ៊ីន​ជួយ​ដុត​បំផ្លាញ​កាឡូរី​ទៀត​ហើយ​។​ ដូច​នេះ​យើង​អាច​ឡើង​ទម្ងន់​ ផ្ទុយ​មក​វិញ​ បើ​សិន​ជា​យើង​ធ្លាប់​ញ៉ាំ​កាពូឈីណូ​ក្រឡុក​ ៣ កែវ​ក្នុង​មួយ​ថ្ងៃ​ ហើយ​យើង​បែរ​ជា​ឈប់​ញ៉ាំ​វិញ​ យើង​នឹង​ស្រក​គីឡូ​ ដោយ​សារ​យើង​មិន​បាន​ទទួល​កាឡូរី​ច្រើន​ទៀត​ទេ​។

What Can Happen to Your Body When You Stop Drinking Coffee, and How to Deal With It

២. ពិបាក​ផ្ទង់​អារម្មណ៍​

ការ​ផឹក​កាហ្វេ​នឹង​ជួយ​ដល់​ការ​រំញោច​អ័រម៉ូន​ ដូប៉ាមីន​ និង​អាដ្រីណាលីន​ ដែល​ជំរុញ​ដល់​សកម្មភាព​​ខួរ​ក្បាល​ និង​សម្ពាធ​ឈាម​។​ នេះ​មាន​ន័យ​ថា​ពេល​ដែល​យើង​ឈប់​ផឹក​វា​ យើង​នឹង​ជួប​ការ​ពិបាក​ ពេល​យើង​ត្រូវ​ការ​ផ្ទង់​អារម្មណ៍​ ព្រោះ​ខួរ​ក្បាល​យើង​នឹង​លែង​រំញោច​ដូច​មុន​ទៀត​ហើយ​។​

៣. ជំងឺ​ថប់​បារម្ភ​នឹង​កើត​មាន​

ទោះ​បី​យើង​មិន​មែន​ជា​មនុស្ស​គិត​ច្រើន​ (ថប់​បារម្ភ) យើង​នឹង​ជួប​អាការៈ​បែប​នេះ​បន្ទាប់​ពី​ឈប់​ញ៉ាំ​។​

៤. ឈឺ​ក្បាល​ញឹក​ញាប់​

What Can Happen to Your Body When You Stop Drinking Coffee, and How to Deal With It

នេះ​គ្រាន់​តែ​ជា​ផល​ប៉ះ​ពាល់​ធម្មតា​ ពី​ការ​ឈប់​ញ៉ាំ​កាហ្វេ​ប៉ុណ្ណោះ​។​ ដោយ​សារ​តែ​សរសៃ​ឈាម​យើង​រីក​ធំ ដូច​នេះ​ទើប​ចរន្ត​ឈាម​នឹង​កើន​ឡើង​ទៅ​កាន់​ខួរ​ក្បាល​។​

៦. អស់​កម្លាំង

បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​ញៀន​កាហ្វេ​ គឺ​ដោយ​សារ​វា​ធ្វើ​ឲ្យ​យើង​មាន​ថាមពល​ក្នុង​ខ្លួន​។​ អ៊ីចឹង​ហើយ​ពេល​យើង​អត់​បាន​ញ៉ាំ​ រាង​កាយ​នឹង​មិន​សូវ​មាន​ថាម​ពល​ដូច​មុន​ទេ​។

៧. មាន​អាការៈ​ញ័រ​ដៃ​ជើង

What Can Happen to Your Body When You Stop Drinking Coffee, and How to Deal With It

ស្តាប់​ទៅ​ដូច​ជា​អាការៈ​ធ្ងន់ធ្ងរ​ តែ​មិន​ចាំ​បាច់​បារម្ភ​ទេ​។​ កាហ្វេ​អ៊ីន​ជា​ប្រភព​នៃ​ការ​រំញោច​ ដល់​ប្រព័ន្ធ​ប្រសាទ​ធំ​ ពេល​ដែល​ឈប់​ផឹក​វា​ យើង​អាច​នឹង​មាន​អាការៈ​ញ័រ​ដៃ​ជើង​បែប​នេះ​ហើយ​។

គួរ​ធ្វើ​បែប​ណា​ បើ​ជួប​អាការៈ​ទាំង​នេះ​ក្រោយ​ឈប់​ផឹក​កាហ្វេ?​

What Can Happen to Your Body When You Stop Drinking Coffee, and How to Deal With It

១. គួរ​តែ​កាត់​បន្ថយ​បន្តិច​ម្តង​

២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​ផឹក​តែ​

៣. ហាត់​ប្រាណ​ និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​

៤. ផ្លាស់​ប្តូរ​របប​អាហារ​ ដោយ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន។