ទឹកដោះគោពណ៌មាស បានមកពីការលាយម្សៅល្មៀតកន្លះស្លាបព្រាបាយ ជាមួយនឹងទឹកដោះគោ ១ កែវ។ ភេសជ្ជៈមួយប្រភេទនេះនឹងធ្វើកិច្ចការជាច្រើន និងសំខាន់ៗពេលយើងកំពុងគេងលក់យ៉ាងស្កប់ស្កល់។ បើសិនជាយើងញ៉ាំវារាល់ថ្ងៃ វាអាចពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង សម្អាតជាតិពុលក្នុងរាងកាយតាមរយៈថ្លើម ហើយវាក៏អាចជួយការពារមហារីកបានដែរ។ លើសពីនេះម្សៅល្មៀតលាយទឹកដោះគោ នឹងផ្តល់ប្រយោជន៍ជាច្រើនដល់រាងកាយយើងដូចជា៖
១. សម្អាតជាតិពុលក្នុងថ្លើម
២. កាត់បន្ថយការរលាកក្នុងខ្លួន
៣. រាងកាយយើងនឹងប្រឆាំងជាមួយបាក់តេរីបានល្អ
៤. ជួយប្រឆាំងនឹងជំងឺមហារីក
៥. កាត់បន្ថយខ្លាញ់ក្នុងខ្លួន
៦. បេះដូងនឹងចាប់ផ្តើមមានសុខភាពល្អ និងរឹងមាំជាងមុន
៧. ខួរក្បាលនឹងមានសុខភាពល្អ ហើយសកម្មជាងមុន
៨. ប្រព័ន្ធការពាររឹងមាំជាមុន
៩. ឆ្អឹងនឹងចាប់ផ្តើមកាន់តែរឹងមាំ។