ដើម្បីទទួលបានថាមពលគ្រប់គ្រាន់ រាងកាយត្រូវការពេលសម្រាកយ៉ាងហោចណាស់ក៏បាន ៧ ទៅ ៨ ម៉ោងដែរក្នុងមួយថ្ងៃ។ ចំពោះអ្នកពូកែគេងមិនលក់ពេលយប់ អាចនឹងមានផលវិបាកច្រើន ព្រោះពេលថ្ងៃអាចមិនសូវមានថាមពលគ្រប់គ្រាន់ដើម្បីបញ្ចេញសកម្មភាពធ្វើការឲ្យបានគ្រប់គ្រាន់។ សំណាងល្អភេសជ្ជៈប៉ុន្មានមុខនេះអាចដោះស្រាយបញ្ហាគេងមិនលក់បាន៖
១. ទឹកដោះគោក្តៅឧណ្ហៗ
ទឹកដោះគោក្តៅឧណ្ហៗជាជម្រើសល្អមួយដើម្បីសម្រួលដល់ការគេងឲ្យលង់លក់ស្រួល។ វាមានសារធាតុ tryptophan ជួយបង្កើន serotonin នៅក្នុងខួរក្បាល ដែលជាសារធាតុធ្វើឲ្យយើងមានអារម្មណ៍ល្អ និងរីករាយ។ អ័រម៉ូន Melatonin ត្រូវបានបង្កើតច្រើន វាសំខាន់ ព្រោះវាអាចធ្វើឲ្យយើងគេងលក់ស្រួលបាន ទោះបីយើងមានជំងឺគេងមិនលក់ក៏ដោយ។

២. ខ្ទិះដូង
ខ្ទិះដូងមានជាតិ ម៉ាញេស៊្យូម និងបូតាស្យូម ជាតរ៉ែ ២ មុខនេះជួយឲ្យសាច់ដុំសម្រាក សម្រួលដល់ការគេង។ លើសពីនេះ វាកាត់បន្ថយសម្ពាធក្នុងឈាម និងហើមតម្រងនោម។ នៅមានជាតិអេឡិចត្រូលីតមួយចំនួនធំទៀត វាធ្វើឲ្យរាងកាយសមតុល្យគ្នា និង សម្រាក។

៣. ចេកក្រឡុកជាមួយទឹកដោះគោអាល់មុន
ចេកក៏មានសារធាតុ tryptophan ដែរ លើសពីនេះវាក៏មានជាតិរ៉ែ ២ មុខដែលជួយឲ្យសាច់ដុំសម្រាកបានស្រួល គឺប៉ូតាស្យូម និង ម៉ាញេស្យូម។ ផ្លែឈើមានផលប៉ះពាល់វិជ្ជមាន ក្នុងការកាត់បន្ថយស្ត្រេស ហើយវាក៏មានជាតិកាកសរសៃ និងកាបូអ៊ីដ្រាតជួយទៅចម្អែតក្រពះ ដែលធ្វើឲ្យយើងចង់គេង។

៤. តែបៃតង
ដោយសារតែសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម តែបៃតងជាជម្រើសល្អអាចញ៉ាំពេលណាក៏បាន។ តែយកល្អគួរញ៉ាំមុនពេលចូលគេងជាជម្រើសល្អបំផុត។ វាមានសារធាតុ Theanine ដែលជួយដល់ការសម្រាក និងកាត់បន្ថយស្ត្រេស ជួយឲ្យយើងគេងលក់ស្កប់ស្កល់នៅពេលយប់។

៥. ទឹកដោះគោអាល់មុន
គ្រាប់អាល់មុនសម្បូរសារធាតុគ្រប់យ៉ាងដែលរាងកាយត្រូវការ ដើម្បីជួយឲ្យគេងលក់ស្រួល។ សម្បូរដោយជាតិម៉ាញេស្យូម ទឹកដោះគោអាល់មុនមានប្រសិទ្ធភាពក្នុងការជួយឲ្យគេងលក់ស្រួល ដោយដោយសារតែផលប៉ះពាល់វិជ្ជមានរបស់ជាតិរ៉ែដែលវាមាន។
