គ្រាន់តែលឺឈ្មោះផ្ទះម្ទេស មាត់ចាប់ផ្តើមស្រៀវបណ្តើរៗហើយ?? និយាយពីមុខម្ហូបគឺថា ទំនងគ្រប់ឈុត សុទ្ធតែរបស់ញ៊ាំដែលបងស្ត្រីៗ ឃើញហើយទ្រាំអត់ញ៊ាំមិនបាន ចាំAdmin ប្រាប់ត្រួសៗ ថាមានមុខម្ហូបអ្វីខ្លះ សម្រាប់ហាងផ្ទះម្ទេស មានមុខម្ហូបដូចជា៖ មានកំពីសលោត ក្តាមពង បុកល្ហុងset សាច់ចៀមអាំង ឈុតគ្រឿងសមុទ្រ ស៊ុបខួរ បង្គាត្រាំទឹកកក? ។
Admin សរសេរបណ្តើរ ស្រៀវមាត់បណ្តើរហើយ ដោយសារតែគ្រប់ឈុត គ្រប់មុខម្ហូបដែលមាននៅក្នុងហាង ទំនងគួរអោយចង់ញ៊ាំណាស់ ហើយរសជាតិវិញAdmin សាករួចហើយ គឺឆ្ងាញ់បែបហិរៗ? ហើយបើនិយាយពីអតិថិជនវិញគឺ គាំទ្ររសជាតិមុខម្ហូបនៅហាងផ្ទះម្ទេសនេះណាស់ ភ្ញៀវពេញៗហាង មិនតែប៉ុណ្ណោះមានទាំងសេវាដឹកជញ្ជូន កម្មង់មកជាហូរហែរថែមទៀតផង។
សម្រាប់ហាងផ្ទះម្ទេស បច្ចុប្បន្នមានរហូតដល់ ៣សាខា ដែលផ្តល់ភាពងាយស្រួលដល់ អតិថិជនដែលនិយមចូលចិត្តរសជាតិគ្រប់មុខម្ហូប របស់ហាងផ្ទាល់ មិនបាច់ធ្វើដំណើរឆ្ងាយ អាចមករកញ៊ាំក្បែរផ្ទះបាន ហើយប្រសិនបើលោកអ្នករវល់និងការងារ ឬមិនចង់ចេញក្រៅ លោកអ្នកក៏អាចធ្វើការកុម្មង់ទិញផ្ទាល់យកទៅញ៊ាំនៅផ្ទះក៏បានដែរ សម្រាប់ហាងក៏មានសេវាកម្មដឹកជញ្ជូនផងដែរ។
ហាង ផ្ទះម្ទេស
លេខទូរសព្ទ៖070 770 808
ទីតាំង៖ ផ្ទះលេខ23 ផ្លូវ261 សង្កាត់ទឹកល្អក់ទី2 ខណ្ឌទួលគោក
វិដេអូ៖