ពិតជាពិសេសណាស់ សម្រាប់អ្នកដែលចូលចិត្តចេញញ៊ាំអាហារនៅខាងក្រៅ ពេលនេះអោយតែបានមកដល់ ផ្សារ អាហារសុវត្ថិភាព គឺទទួលបានទាំងម្ហូបឆ្ងាញ់ៗ និងបន្លែត្រីសាច់ធម្មជាតិ១០០%ដែលល្អសម្រាប់សុខភាព។ អ្វីដែលកាន់តែពិសេសរាល់ការចំណាយ១០ដុល្លា និងទទួលបានសន្លឹកឆ្នោតផ្សងសំណាងសម្រាប់ការចាប់រង្វាន់យកទូរសព្ទOppo ចំនួន ៣រង្វាន់, ក្រូចពោធ៍សាត់ ១០រង្វាន់ និងម្រេច៥០០ក្រាម ២០រង្វាន់ សម្រាប់ការចាប់រង្វាន់នេះគឺមាននៅរៀងរាល់ចុងខែ។



ផ្សារ អាហារសុវត្ថិភាព មានលក់នូវអាហារ ៣ពេលគឺអាហារពេលព្រឹក អាហារពេលថ្ងៃ និងអាហារពេលល្ងាច។ សម្រាប់អាហារពេលព្រឹក និងពេលថ្ងៃគឺមានមុខម្ហូបច្រើនមុខសម្រាប់លោកអ្នកជ្រើសរើសតាមចំណូលចិត្ត។ សម្រាប់អាហារពេលល្ងាចវិញ អ្វីដែលពិសេសជាងគេនោះគឺស៊ុបស៊ូគី ដ៏មានរសជាតិឆ្ងាញ់ដែលអ្នកទាំងអស់គ្នាមិនគួររំលង ព្រោះថាទឹកស៊ុបស៊ូគីនេះ គឺមិនមានការប្រើប្រាស់ប៊ីចេង រីឯប្រហិតត្រី និងប្រហិតសាច់គោគឺធ្វើដោយខ្លួនឯងប្រកបដោយអនាម័យខ្ពស់ និងមានរសជាតិឆ្ងាញ់។



ក្រៅពីមានលក់ម្ហូបអាហារទាំង៣ពេល ផ្សារ អាហារសុវត្ថិភាព ក៏មានលក់បន្លែផ្លែឈើ ត្រីសាច់ គ្រឿងសមុទ្រស្រស់ ដែលសុទ្ធតែជាផលិតផលក្នុងស្រុកធម្មជាតិពិតៗ១០០% គ្មានជាតិគីមី ល្អសម្រាប់សុខភាពដែលទទួលបានការចូលរួមគាំទ្រដោយ (ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច IFAD) ផងដែរ។ តោះ ស្គាល់កន្លែងដែលពិសេសល្អសម្រាប់សុខភាពបែបនេះ នៅចាំអីទៀតមកញ៊ាំអាហារនៅទីនេះផ្ទាល់ក៏បាន រឺក៏មកទិញបន្លែ ផ្លែឈើ ត្រីសាច់ យកទៅធ្វើម្ហូបនៅផ្ទះដោយខ្លួនឯងក៏បាន នោះនឹងទទួលបានសុខភាពល្អ?៕


ផ្សារ អាហារសុវត្ថិភាព
លេខទូរសព្ទ៖ 099 632 366
ទីតាំង៖ ចុះពីស្ពានជ្រោយចង្វារដល់រង្វង់មូលព្រហ្មមុខបួនបត់ស្ដាំចម្ងាយ១៥ម៉ែត្រ(នៅខាងស្ដាំដៃ)
ផែនទី៖ ចុចទីនេះ
វីដេអូ៖