ថ្ងៃត្រង់ឡើងច្បាស់ជាពិបាកចិត្តមិនដឹងទៅញ៉ាំបាយនៅណាហើយមែនអត់? ជាពិសេសអ្នកធ្វើការ និងរៀនឆ្ងាយៗពីផ្ទះ។ យូរៗញ៉ាំតែម្ហូបដដែលៗ ថ្ងៃខ្លះទិញស្រូបពីព្រឹកមកញ៉ាំទៀត ល្មមតែដល់ម៉ោងញ៉ាំលែងឆ្ងាញ់បាត់។ ឈប់ពិបាកទៅ ចង់អាបែបម៉េច បែបខ្មែរ ឬ បែបថៃ មើលមុខម្ហូប ២ ហាងនេះលេងៗសិនទៅ។
ផ្ទះបាយមង្គល
ចង់ញ៉ាំម្ហូបខ្មែរ ចង់ញ៉ាំទឹកគ្រឿងអន្លក់បន្លែធម្មជាតិៗ មិនដឹងទៅញ៉ាំនៅទីណាមែនអត់ ពេលនេះលែងជាបញ្ហាទៀតហើយ ផ្ទះបាយមង្គល គឺជាជម្រើសដ៏ល្អបំផុត។បើករៀងរាល់ថ្ងៃ មានប្រមូលផ្តុំទៅដោយទឹកគ្រឿងបន្លែអន្លក់ធម្មជាតិៗ និងម្ហូបខ្មែរឆ្ងាញ់ៗ បែបជនបទស្រុកស្រែជាច្រើនមុខ។បន្ថែមពីនេះហាងក៏មានប្រភេទអាហារសម្រន់សម្រាប់ថ្ងៃរសៀលមានដូចជា៖ នំបញ្ចុកសម្លខ្មែរ សម្លរការី បុកល្ហុង ស្លាបមាន់អាំង ដែលមានរសជាតិឆ្ងាញ់ជាប់ចិត្ត។ បើកចាប់ពីម៉ោង ៦:៣០ ព្រឹក ដល់ ៧:៣០ យប់។





ហាង ផ្ទះបាយមង្គល
លេខទូរសព្ទ 096 533 7976 / 010 296 568 / 011 300 002
ទីតាំង៖ (ស្តុបសំណង់12) ផ្ទះលេខ 94 ផ្លូវលេខ265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2 (ទល់មុខសាលារៀនប៊ែលធី សាខាទី7)
ផ្ទះបាំងកក
ឃើញមានលក់ប្រភេទអាហារបុកៗច្រើនមុខអ៊ីចឹងមែន តែផ្ទះបាំងកក ក៏មានលក់អាហារថ្ងៃត្រង់ ដែលកុម្ម៉ង់ភ្លាមធ្វើភ្លាមដែរ បើនិយាយពីរសជាតិវិញគឺបែបថៃតែម្តង ហឹរៗឆ្ងាញ់អ្នកចូលចិត្តញ៉ាំហឹរៗទៅសាកដឹងតែត្រូវហ្មង។ ផ្ទះបាងកក ក៏មានលក់អាហារជាច្រើនប្រភេទទៀតដូចជាបង្គាទឹកត្រីខៀវ បុកល្ហុងព្រៃ បុកល្ហុងកំពឹសលោត ផាត់ថៃ ឬ ផាត់ម្រះព្រៅ និង បុកល្ហុងបុរាណ ដែលជាអាហារពិសេសក្នុងហាងតែម្តង។ បន្ថែមទៀតនោះក៏មានមុខម្ហូបបុករួម (បុកល្ហុងសាប់) បាយឆាណែមបុកងាវ សាច់ជ្រូកបំពងទឹកជ្រលក់ពិសេស និង គូស្នេហ៍គូជំលោះ។





ហាង ផ្ទះបាងកក
លេខទូរសព្ទ៖ 081 456 556 / 099 563 289 / 096 2 456 282
ទីតាំង៖ ស្ថិតនៅលើផ្លូវសុធារស ទល់មុខសួនសកលវិទ្យាល័យបៀលប្រាយមាត់ទន្លេរ ជិតបៀលឌិងចាស់