មិនមែនជារឿងងាយទេ ដែលរបរលក់ទាដុត យីហោរ ទាដុតតាចិន រសជាតិតៃវ៉ាន់ ទទួលបានការគាំទ្រខ្លាំង លក់ដាច់រាប់រយក្បាលក្នុងមួយថ្ងៃៗ! ប្រែក្លាយពីតូបលក់ទាដុតតូចមួយ មកបើកជាកន្លែងដែលធំ ហើយមាន២សាខាថែមទៀតផងក្នុងរាជធានីភ្នំពេញ។
លោកអ្នកមួយចំនួនធំប្រហែលជាធ្លាប់បានស្គាល់ ហាងទាដុតតាចិន រសជាតិតៃវ៉ាន់ ដែលមានទីតាំងនៅផ្លូវ១០០៣ បើកលក់ជាង៤ឆ្នាំមកហើយ ដែលភាគច្រើនគេនិយមថាមានរសជាតិឆ្ងាញ់ល្បីត តគ្នាពីរសជាតិទាដុតក្នុងពាងរបស់គាត់ ញ៊ាំទៅមានរសជាតិឆ្ងាញ់ប្លែក ភាគច្រើនអ្នកដែលរវល់ ខ្ជិលចម្អិនម្ហូប ឬក៏មានការជួបជុំបងប្អូនម្តងៗ គាត់ច្រើនតែទិញខ្ចប់យកទៅញ៊ាំជាញឹកញាប់ ដោយសាររសជាតិទាដុ របស់ហាងគាត់ ញ៊ាំជាមួយបាយក៏ត្រូវ ក្លែមក៏ត្រូវ ចង់ហិរតិចក៏បាន ហិរខ្លាំងក៏បាន។
របរទាដុតក្នុងពាង យីហោទាដុតតាចិន រសជាតិតៃវ៉ាន់ បច្ចុប្បន្នមាន២សាខា ដែលសាខាទី១នៅផ្លូវសែនសុខ កែងផ្លូវ១០០៣ ផ្លូវទៅផ្សារអ៊ីអន ហើយមួយសាខាទៀតនៅផ្លូវលូរ៥ ។ សម្រាប់ហាង ទាដុតតាចិន រសជាតិតៃវ៉ាន់ បច្ចុប្បន្ននេះ ក៏បានបន្ថែមរសជាតិច្រើនមុខផងដែរ ដើម្បីតម្រូវទីផ្សារអតិថិជន ដែលម្ហូបថ្មីៗមានដូចជា៖ ទាដុតតៃវ៉ាន់ ទាដុតហុងកុង ជើងទា ស្លាបទា មាន់។ ហើយបើនិយាយពីសេវាកម្មវិញ ធានាជូនតែម្តង មិនចាំយូរ បុគ្គលិករួសរាយរាក់ទាក់ រហ័សទាន់ចិត្តតែម្តង កុម្មង់ភ្លាមចេញភ្លេត។
តូប ទាដុតតាចិន រសជាតិតៃវ៉ាន់
ទីតាំង៖ ផ្លវ១០០៣ កែងផ្លូវ១៩៨៦
លេខទូរសព្ទ៖ 086 61 63 23
វិដេអូ៖