ថាអត់ឃ្លានមួយម៉ាត់ទៅ អ្នកចូលចិត្តញ៊ាំអីពេលយប់! និយាយទៅអ្នកដែលចូលចិត្តញ៊ាំអីពេលយប់ ច្បាស់ជាធ្លាប់ស្គាល់អារម្មណ៍មួយនេះហើយ ឃ្លានម្តងៗ បើមិនបានញ៊ាំគឺដេកមិនខ្ចីលក់ទេ ហើយបើអ្នកមានចំណូលចិត្តញ៊ាំរបស់ញ៊ាំក្តៅៗ ដូចជាសៀវម៉ៃ ស៊ុបខួរ បាយមាន់ហៃណាំអី ប្រហែលជាពិបាកបន្តិចហើយ ប្រសិនបើមិនទាន់ស្គាល់កន្លែងមួយនេះ គឺហាង សៀវម៉ៃរាត្រីបើកលក់រាល់យប់តែម្តង លក់ទល់ភ្លឺ អត់បញ្ហាទេ។
ហាង សៀវម៉ៃរាត្រី មានមុខម្ហូបជាច្រើនមុខ សុទ្ធសឹងតែជាម្ហូបក្តៅៗ ត្រូវម៉ាច់សម្រាប់បងប្អូនដែលនិយមចូលចិត្តញ៊ាំអាហារពេលយប់ ធានាមិនអោយខកបំណងទេ ។ ជឿជាក់ថាបងប្អូនមួយចំនួនធំ ក៏ប្រាកដជាបានស្គាល់ហាង សៀវម៉ៃរាត្រីនេះ ដោយសារតែគាត់បើកលក់យូរឆ្នាំមកហើយដែរ ភាគច្រើនតែ នឹកឃើញសៀវម៉ៃ គាវ និងស៊ុបខួរ គឺនឹកដល់ហាងនេះមុនគេ ហើយសម្រាប់រសជាតិ និងតម្លៃ គឺសមរម្យអាចទទួលយកបាន ។
ស្ថិតក្នុងរាជធានីភ្នំពេញយើង សម្រាប់បងប្អូនដែលចង់ញ៊ាំ សៀវម៉ៃ, គាវ ,ខួរចំហុយ, ហាកាវ , បាយផាក់ឡូវ , បាយសាច់ទា, បាយសាច់ជ្រូកចៀនពងទា, បាយមាន់ស្ងោរ ពេលយប់ឡើងនឹកឃ្លាន កុំមើលរំលងកន្លែងមួយនេះ ចង់ទៅញ៊ាំម៉ោងប៉ុន្មានក៏បាន លក់ទល់ភ្លឺតែម្តង។
ហាង សៀវម៉ៃរាត្រី
Tel៖ 098 434 444
ទីតាំង៖ ផ្ទះលេខ 310 ផ្លូវលេខ 240 សង្កាត់ចតុមុខ ខណ្ឌដូចពេញ
វិដេអូ៖