ចង់បាននំប៉័ងញ៉ាំលឿន អាចដុតតាមវិធីនេះបាន

វិធីដុតនំប៉័ងរហ័សទាន់ចិត្ត

0
1346

ឥឡូវគេពេញនិយមដុតនំប៉័ងញ៉ាំខ្លួនឯងនៅផ្ទះណាស់ ព្រោះវាងាយហើយបានញ៉ាំនំក្តៅទៀត។ ណាមួយមិនត្រូវការគ្រឿងច្រើនទេ ទិញតែគ្រឿងផ្សំប៉ុន្មានមុខមក រៀបចំដាក់តែក្នុង Microwave ជាការស្រេចបាត់ទៅហើយ។​ ហើយនេះជាវិធីដុតនំប៉័ងរហ័សទាន់ចិត្ត អាចមើលហើយ យកទៅអនុវត្តតាមបាន៖

គ្រឿងផ្សំ៖

  • ម្សៅមី ២ កំប៉ុង
  • ម្សៅដំបែ ឬ ម្សៅហើម ១ ស្លាបព្រាបាយ
  • ទឹកដោះគោឆៅ ១ កំប៉ុង
  • ស្ករ ២ ស្លាបព្រាកាហ្វេ
  • ប្រេងចៀន ១ ស្លាបព្រា
  • អំបិល ចុងស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១. កំដៅទឹកដោះគោ រួចចាក់ស្ករ អំបិល ប្រេងចៀន និង មេដំបែចូល លាយអោយសព្វ
២. បន្ទាប់មកចាក់ម្សៅចូល លាយរហូតដល់ស្អិតរមួត ក្លាយជាដុំមូលមួយដុំ
៣. យកដុំម្សៅគ្របទុកចោល ប្រហែល ១៥ នាទី
៤. យកម្សៅចែកជាពីរដុំ ច្របាច់ពូតជារាងមូល ពងក្រពើ ឬ ទ្រវែង រួចយកកំាបិតឆូតមុខលើ មួយឆ្នូត ពីរ សម្រាប់លំអនំ
៥. តម្រៀបម្សៅដែលលុញហើយ ទៅលើថាស ទុកចោល ប្រហែល ៣០នាទី


៦. កំដៅឡចង្រ្កាន អោយក្តៅ កម្រិត ៣៧៥អង្សា ហ្វារិនហៃ ឬ ១៩០ អង្សាសេ
៧. ដាក់ថាសនំចូលឡ ដុតចំនួន ៤០ នាទី
៨. បើមិនចង់អោយខ្លោចមុខលើ សូមយក បន្ទះអាលុយមីញ៉ូម បត់ដាក់ពីលើនំ នៅពេលដុតបាន ៣០នាទី បន្ទាប់មក ទើបដុតបន្ត ចំនួន ១០នាទីទៀត ដើម្បីអោយនំបុ័ង ឆ្អិនសព្វ
៩. ពេលឆ្អិន អាចបរិភោគលេងធម្មតា ឬ ជាមួយទឹកស៊ុប ការី សម្លខ្ទិះ ត្រីខ ទឹកដោះគោខាប់ ជាដើម។