ឮតែអាហារកូរ៉េ ហ្វេនៗ K-Pop និង K-Drama ច្បាស់ជាសប្បាយចិត្តមិនស្ទើរទេ។ ព្រោះឲ្យតែមើលរឿងម្តងៗ ឃើញម្ហូបគេញ៉ាំហ្នឹងក៏ចងស្រក់ទឹកមាត់ដែរ។ ឥឡូវឈប់ស្រក់ទឹកមាត់មុខកញ្ចក់ទូរសព្ទទៀត មកស្រក់មុខម្ហូបពិតៗវិញម្តង។ ចង់ដឹងថាមានម្ហូបអីខ្លះអាចមើលរូបលេងៗសិនបាន។
រូបភាពទាំងអស់នេះបានមកពីហាង DoriDori Korean Chicken Buffetជាប៊ូហ្វេមាន់ និងតុកប៉ុកគីដំបូងគេនៅភ្នំពេញ។ចំពោះអាហារវិញមានច្រើនគួរសមដែរដូចជា តុកប៉ុកគី មាន់បំពង ៤ រសជាតិ គីមបាប់ មី Ramen ដំឡូងបំពង ភេសជ្ជៈ និង jajangmyeon។ ចំពោះតម្លៃវិញរឹតគួរសមទៀត ម្នាក់ត្រឹមតែ ៧,៥ ដុល្លារប៉ុណ្ណោះចំពោះមនុស្សធំ បើក្មេងវិញម្នាក់តែ ៤ ដុល្លារទេ (កម្ពស់ចាប់ពី ១ ម៉ែត្រ ដល់ ១.៣០ ម៉ែត្រ) និងហ្វ្រីចំពោះក្មេងមានកម្ពស់ក្រោមទាបជាង ១ ម៉ែត្រ។ ទំនេរៗចង់សាកកុំភ្លេចណាត់សម្លាញ់ៗទៅបានជុំគ្នាណា។ មានរបស់ឆ្ងាញ់ត្រូវតែណែនាំគ្នា កុំទៅញ៉ាំម្នាក់ឯងអត់ល្អទេ។
ហាង DoriDori Korean Chicken Buffet
ទីតាំង៖ ផ្ទះ 52D ផ្លូវ ៥៧ កែងផ្លូវ ៣៣៤ សង្កាត់បឹងកេងកង ១
លេខទូរសព្ទ៖ 078 436 171