សម្រាប់អ្នកអត់សូវមានពេល ទំនេរបានតែសៅរ៍អាទិត្យ ចង់ជួបជុំមិត្តភក្តិ គ្រួសារ សប្បាយមិនចាំបាច់ទៅដល់ខេត្តក៏សប្បាយបានដែរ។ សំខាន់សម្បូរអាហារឆ្ងាញ់បែបជនបទញ៉ាំទៀត ដាក់ម៉ាណែនពោះហើយ ដេកសិនក៏បាន នៅលេងបន្តឲ្យធូរពោះសឹមឡើងមកភ្នំពេញវិញ ស្រួលខ្លួនហ្មង។បើខ្ជិលទៅឆ្ងាយអាចពិចារណាប៉ុន្មានកន្លែងនេះបានណា៖
ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប
ចំពោះអ្នកដែលធ្លាប់បានមកញ៉ាំច្បាស់ជាបានដឹងជាមួយសេវាកម្មដ៏ល្អ ផ្គាប់ចិត្តអតិថិជនមិនអោយទាស់ចិត្ត រួមជាមួយរសជាតិម្ហូបដ៏មានរសជាតិជាពិសេសមុខម្ហូបប្រចាំហាងនោះគឺ ស៊ុបគោខ្មែរ, ស៊ុបម្រះសៀមរាប និងសាច់អាំងថ្មភ្នំភ្លើង ដែលមុខម្ហូបទាំង ៣ នេះអ្នកទាំងអស់គ្នាគួរតែសាក។ ចាប់អារម្មណ៍អ្វីទាំងអស់នេះកុំភ្លេចមកសាកទាំងអស់គ្នាណា មកល្ងាចឡើងអែម ទីតាំងល្អកៀកក្រុងផងនៅចាំអីទៀត។
ហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប
ទីតាំង៖ ទីតាំងចុចទីនេះ
ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង
កន្លែងដ៏ល្អនេះ គឺមានទីតាំងមិនឆ្ងាយពីក្រុងភ្នំពេញយើងឡើយ គឺស្ថិតនៅតាមបណ្ដោយផ្លូវស្រាបៀរTiger នៅទល់មុខស្ថានីយ៍ទូរទស្សន៍ហង្សមាសយើងនេះឯង។ សម្រាប់អ្នកដែលចង់លំហែអារម្មណ៍អង្គុយស្ទូចត្រី ជុំគ្រួសារ ទទួលទានអាហារបែបខ្មែរ មកទីនេះច្បាស់ជាពេញចិត្តជាមិនខាន ព្រោះថាសូម្បីតែកញ្ចុះសម្រាប់អង្គុយក៏គេធ្វើដាច់ៗពីគ្នា មិនអោយមានភាពរញ៉េរញ៉ៃរំខានពីអ្នកដ៏ទៃឡើយ។
ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង
លេខទំនាក់ទំនង៖ 012/010 82 33 66
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវស្រាបៀរTiger នៅទល់មុខស្ថានីយ៍ទូរទស្សន៍ហង្សមាស
ផែនទី៖ ចុចទីនេះ
ភោជនីយដ្ឋានភូមិគ្រឹះទន្លេ
ភោជនីយដ្ឋានភូមិគ្រឹះទន្លេ
លេខទំនាក់ទំនង៖ 015 82 83 14 / 099 55 66 27/ 012/093 55 8577
ទីតាំង៖ ចូលតាមមុខវត្តនិរោធន៍ ទៅត្រង់រហូតដល់មាត់ទន្លេ បត់ស្តាំ ប្រហែល៥០ម៉ែត្រ ស្ថិតនៅខាងឆ្វេងដៃ រឺអាច ចុចទីនេះ