តោះ! ទំនេរៗធ្វើនំពងទាដុតក្តៅៗ ញ៉ាំខ្លួនឯង

របៀបដុតនំពងទា

0
3649

អ្នកណាក៏ចូលចិត្តញ៉ាំដែរនំពងទា ជាពិសេសពេលសែនម្តងៗ នៅផ្ទះសុទ្ធតែនំពងទាហ្មង។ តែនៅតែចូលចិត្ត បើបានធ្វើញ៉ាំក្តៅៗខ្លួនឯងទៀតកាន់តែឆ្ងាញ់ ព្រោះទិញគេទម្រាំបានញ៉ាំ នំត្រជាក់អស់ លែងសូវទន់បាត់ហើយ។ ឥឡូវមកមើលរូបមន្តធ្វើទាំងអស់គ្នា៖

គ្រឿងផ្សំ៖

  • ស៊ុតទា ៤ គ្រាប់
  • ស្ករស ៦០ ក្រាម
  • អំបិល​មួយ​ស្លា​ព្រា​កាហ្វេ
  • ម្សៅ​មី ៦០ ក្រាម
  • ទឹកឃ្មុំ ២ ក្រាម

វិធីធ្វើ៖

១. ជាដំបូង​​ត្រូវ​រំលែក​ស៊ុត​ក្រហម​ និង​ស៊ុត​សជាមុនសិន​
២. វាយ​ក្រឡុក​ស៊ុត​សចំនួន ៨៥ ក្រាម ឲ្យ​ឡើងពពុះ បន្ទាប់មក​ដាក់​ស្ករស​ចូល​ម្តង​បន្តិចៗ ចូល​បណ្តើរ​វាយ​វា​បណ្តើរ​ចំនួន ៦០ ​ក្រាម ​វាយ​​រហូតដល់​ស្ករ​រលាយ​អស់​មើលទៅ​សុទ្ធតែ​ពពុះ រួច​ដាក់​ស៊ុត​ក្រហម​ចូល​ម្តង​មួយ​គ្រាប់​ឲ្យ​សព្វ​ចំនួន ៤ គ្រាប់​រួច​បន្ថែម​ទឹកឃ្មុំ ២ ក្រាម ចូល​ច្របល់​ឲ្យ​សព្វ បន្ទាប់មក​ធ្វើការ​រែង​ម្សៅ​មី​ចំនួន ៦០ ក្រាម​ចូល ទៅក្នុង​ម្សៅ និង​អំបិល​មួយ​ស្លា​ព្រា​កាហ្វេ បន្ទាប់មក​វាយ​វា​ឲ្យ​សព្វ ចូលគ្នា​ប្រសិនបើ​រាវ​អ្នក​អាច​បន្ថែម​ម្សៅ​បន្ថែមទៀត​បាន ត្រូវ​ចាំ​ថា​វាយ​វា​រហូតដល់​ខាប់​ឡើង​ស្អិត ហើយ​ពពុះ​ខ្លាំង​ដោយ​កូរ​បណ្តើរ​អុក​ម្សៅ​បណ្តើរ​ទើប​នំ​ឡើង​ល្អ​


៣. ប្រើ​ពុម្ព​ដែក​មួយ​ដែលមាន​រាង ៤ ជ្រុង​ក្រាល​ក្រដាស់​ស្តើង​មួយ បន្ទាប់​មកចាក់​ម្សៅ​នំ​ចូលក្នុង​ពុម្ព​ក្នុង​ច​ម្រិ​ត ៦០% នៃ​កម្ពស់​ពុម្ព បន្ទាប់មក​ធ្វើការ​រលាក់​វា ២ ទៅ ៣ ដង​ដាក់​កម្តៅ​ក្នុង​ឡ​រងចាំ​រយៈ ៣៥ នាទី​ក្នុង​កំដៅ ១៦០ អង្សា​
៤. បន្ទាប់ពី​រងចាំ​រយៈពេល ៣៥ នាទី រួចមក​ធ្វើការ​យកនំ​ចេញពី​ឡយ​ក​កាំបិត​តូច​មួយ​មក ជា​គែមៗ ជុំវិញ​ម្សៅ​ទុក​ឲ្យ​វា​ត្រជាក់​ដាក់​ផ្កាប់​វារ​លាក់​នំ​ចេញ​ជាការ​ស្រេច​៕