ខែភ្លៀងហើយ​ សាកស៊ុបមាន់ខ្មៅជាមួយបាយឆាតិចមើល៍

0
1998
ឈុត បាយឆាឡុកឡាក់ + ស៊ុបមាន់ខ្មៅអាហារសុខភាព

ស៊ុប​មាន់​ខ្មៅ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើការ​វិភាគ ដើម្បី​រក​សារធាតុ​ល្អ​ៗ ដែល​សារពាង្គ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ទប់ទល់​នឹង​ជំងឺ​ចាញ់​អាកាសធាតុ ជំងឺ​ផ្តាសាយ​នៅ​រដូវ​ភ្លៀវ រដូវរងារ​ជាដើម​។ គួរ​ឲ្យ​កត់សំគាល់​លទ្ធផល​បាន​បង្ហាញ​ថា​នៅ​ក្នុង​ស៊ុប​មាន់​ខ្មៅ​មួយ​ចាន​គឺ​ពោរពេញ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​រ៉ា​ឌី​កាល់​សេរី​នៅ​ក្នុង​រាង​កាយ ថែម​ទាំង​អាច​រក្សា​តុល្យភាព​កំ​ដៅ​ក្នុង​សរីរាង្គកាយ​បាន​ល្អ​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្តាសាយ​។

សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សាច់​មាន់​ខ្មៅ​ត្រូវ​បាន​គេ​ហៅ​ថា កា​ណូ​ស៊ី​ន “CARNOSINE“ ។ កំហាប់​ខ្ពស់​នៃ កា​ណូ​ស៊ី​ន “CARNOSINE “ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សាច់ដុំ ​និង​នៅ​ក្នុង​ខួរក្បាល​របស់​មនុស្ស​ផង​ដែរ​។ កម្រិត កា​ណូ​ស៊ី​ន “CARNOSINE“  ​ដែល​មាននៅ​ក្នុង​សាច់​មាន់​ខ្មៅ​ គឺ​មាន​ចំនួន​ទ្វេ​ដង​នៃ​កម្រិត​កា​ណូ​ស៊ី​ន “CARNOSINE “ ក្នុង​សាច់​មាន់​ធម្មតា​។ វា​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​នៅ​ក្នុង​សាច់​មាន់​ទួ​រ​គី​។​

​នៅ​ក្នុង​ប្រទេស​ចិន​សាច់​មាន់​ខ្មៅ​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​ម្ហូបអាហារ​ជា​ញឹកញាប់​ដែល​រួម​ទាំង​រម្ងាស់​ជា​ស៊ុប​រួម​ជាមួយ​ឱសថ​ដូច​យិ​ន​ស៊ិ​ន​ផង​។ ដែល​ក្រៅពី​ការ​ការពារ​ជំ​ងី​ផ្តាសាយ រោគ​ចាញ់​អាកាសធាតុ​ផ្សេង​ៗ ហើយ​នោះ វា​ត្រូវ​បានឱ្យ​ដឹង​ដែរ​ថា​គឺ​ជួយ​ដល់ សួត សំពាធ​ឈាម និង​ក្រពះ​ពោះវៀន​ផង​ដែរ​។​

ដោយ​បាន​វិភាគ​និង​រក​ឃើញ​សារៈ​ប្រ​យោ​ជ​ន៌​ដ៏​ច្រើន​សម្រាប់​សុខភាព​នេះ​ហើយ​ទើប​ផាក​កាហ្វេ​បង្កើត​រូបមន្ត​ស៊ុប​មាន់​ខ្មៅ​ដែល​បាន​រម្ងាស់​ជាមួយ​ថ្នាំ​ចិន​បុរាណ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ជា​ពិសេស​ជូន​លោក​អ្នក ដែល​គិតគូរ​ដល់​សុខភាព​ដ៏​មាន​សារៈសំខាន់​បំផុត​។

លោក​អ្នក​អា​ចរក​បរិភោគ​បាន រាល់ពេល​អាហារ​នានា នៅ​គ្រប់​សាខា​ផាក​កាហ្វេ​ទាំង​ប្រាំបី​សាខា ជាមួយ​ការ​កម្មវិធី​ប្រមូល​ស៊ិ​ន​ពិសេស​ៗ!! គឺ​រាល់​ការ​ទិញ​ឈុត​អាហារ​ស៊ុប​មាន់​ខ្មៅ​ទី​១ ឬ ទី​២ លោក​អ្នក​និង​ទទួល​បាន កាហ្វេ​ភ្នំពេញ​ពិសេស​ដ៏​ឈ្ងុយ​ឆ្ងាញ់​មួយ​ភ្លាម​ៗ !  ឈុត​ស៊ុប​មាន់​ខ្មៅ​ទី​១ ៖ បាយ​ឆា​ឡុកឡាក់​សាច់​គោ​ពិសេស ជាមួយ​ស៊ុប​មាន់​ខ្មៅ ។ ឈុត​ស៊ុប​មាន់​ខ្មៅ​ទី​២ ៖ បាយ​មាន់​ហៃណាំ ជាមួយ​ស៊ុប​មាន់​ខ្មៅ ការ​ផ្តល់​ជូន​នេះ​រហូត​ដល់​អស់ពី​ស្តុក និង​នៅ​គ្រប់​សាខា​ផាក​កាហ្វេ ។

កាហ្វេភ្នំពេញទឹកដោះគោ "Coffee Phnom Penh with Milk"

ឈុត បាយឆាឡុកឡាក់ + ស៊ុបមាន់ខ្មៅអាហារសុខភាព | KSPG.TV ឈុត បាយឆាឡុកឡាក់ + ស៊ុបមាន់ខ្មៅអាហារសុខភាព | KSPG.TV

ភោជនីយដ្ឋាន ផាកកាហ្វេ
ឈ្មោះផលិតផល ៖ ឈុតស៊ុបមាន់ខ្មៅអាហារសុខភាព
អាស័យដ្ឋាន ៖ មានដាក់លក់គ្រប់សាខាផាកកាហ្វេទាំង ៨សាខា
ទូរស័ព្ទលេខ ៖ ០១២ ២៣ ២៨ ២៣