ស៊ុបមាន់ខ្មៅត្រូវបានគេយកទៅធ្វើការវិភាគ ដើម្បីរកសារធាតុល្អៗ ដែលសារពាង្គត្រូវការជាចាំបាច់ដើម្បីទប់ទល់នឹងជំងឺចាញ់អាកាសធាតុ ជំងឺផ្តាសាយនៅរដូវភ្លៀវ រដូវរងារជាដើម។ គួរឲ្យកត់សំគាល់លទ្ធផលបានបង្ហាញថានៅក្នុងស៊ុបមាន់ខ្មៅមួយចានគឺពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ ថែមទាំងអាចរក្សាតុល្យភាពកំដៅក្នុងសរីរាង្គកាយបានល្អជៀសឆ្ងាយពីជំងឺផ្តាសាយ។
សារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានរកឃើញនៅក្នុងសាច់មាន់ខ្មៅត្រូវបានគេហៅថា កាណូស៊ីន “CARNOSINE“ ។ កំហាប់ខ្ពស់នៃ កាណូស៊ីន “CARNOSINE “ ត្រូវបានរកឃើញនៅក្នុងសាច់ដុំ និងនៅក្នុងខួរក្បាលរបស់មនុស្សផងដែរ។ កម្រិត កាណូស៊ីន “CARNOSINE“ ដែលមាននៅក្នុងសាច់មាន់ខ្មៅ គឺមានចំនួនទ្វេដងនៃកម្រិតកាណូស៊ីន “CARNOSINE “ ក្នុងសាច់មាន់ធម្មតា។ វាត្រូវបានរកឃើញផងដែរនៅក្នុងសាច់មាន់ទួរគី។
នៅក្នុងប្រទេសចិនសាច់មាន់ខ្មៅត្រូវបានគេយកធ្វើជាម្ហូបអាហារជាញឹកញាប់ដែលរួមទាំងរម្ងាស់ជាស៊ុបរួមជាមួយឱសថដូចយិនស៊ិនផង។ ដែលក្រៅពីការការពារជំងីផ្តាសាយ រោគចាញ់អាកាសធាតុផ្សេងៗ ហើយនោះ វាត្រូវបានឱ្យដឹងដែរថាគឺជួយដល់ សួត សំពាធឈាម និងក្រពះពោះវៀនផងដែរ។
ដោយបានវិភាគនិងរកឃើញសារៈប្រយោជន៌ដ៏ច្រើនសម្រាប់សុខភាពនេះហើយទើបផាកកាហ្វេបង្កើតរូបមន្តស៊ុបមាន់ខ្មៅដែលបានរម្ងាស់ជាមួយថ្នាំចិនបុរាណដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាពិសេសជូនលោកអ្នក ដែលគិតគូរដល់សុខភាពដ៏មានសារៈសំខាន់បំផុត។
លោកអ្នកអាចរកបរិភោគបាន រាល់ពេលអាហារនានា នៅគ្រប់សាខាផាកកាហ្វេទាំងប្រាំបីសាខា ជាមួយការកម្មវិធីប្រមូលស៊ិនពិសេសៗ!! គឺរាល់ការទិញឈុតអាហារស៊ុបមាន់ខ្មៅទី១ ឬ ទី២ លោកអ្នកនិងទទួលបាន កាហ្វេភ្នំពេញពិសេសដ៏ឈ្ងុយឆ្ងាញ់មួយភ្លាមៗ ! ឈុតស៊ុបមាន់ខ្មៅទី១ ៖ បាយឆាឡុកឡាក់សាច់គោពិសេស ជាមួយស៊ុបមាន់ខ្មៅ ។ ឈុតស៊ុបមាន់ខ្មៅទី២ ៖ បាយមាន់ហៃណាំ ជាមួយស៊ុបមាន់ខ្មៅ ការផ្តល់ជូននេះរហូតដល់អស់ពីស្តុក និងនៅគ្រប់សាខាផាកកាហ្វេ ។
ភោជនីយដ្ឋាន ផាកកាហ្វេ
ឈ្មោះផលិតផល ៖ ឈុតស៊ុបមាន់ខ្មៅអាហារសុខភាព
អាស័យដ្ឋាន ៖ មានដាក់លក់គ្រប់សាខាផាកកាហ្វេទាំង ៨សាខា
ទូរស័ព្ទលេខ ៖ ០១២ ២៣ ២៨ ២៣