ទប់អារម្មណ៍មិនលេបទឹកមាត់មិនបានជាមួយខ្ចៅ ខ្យង ក្ដាម លៀស ប្រហិតនៅហាង ខ្ចៅស្រីភ្លោះទួលទំពូង

ហាង ខ្ចៅស្រីភ្លោះទួលទំពូង

0
1757

អ្នកចូលចិត្តខ្ចៅ ខ្យង ក្ដាម លៀស ប្រហិត ប្រាកដជាស្គាល់ច្បាស់ហ្មងហាង ខ្ចៅស្រីភ្លោះទួលទំពូង ព្រោះថាកន្លែងនេះល្បីសឹងអីគ្រប់មុខម្ហូបគឺឆ្ងាញ់ៗអស់ស្ទះហើយ។ បែបនេះសម្រាប់អ្នកដែលចង់ភ្លក្សរសជាតិខ្ចៅ ខ្យង ក្ដាម លៀសដែលល្បីប្រចាំហាងនេះ ឆាប់បបួលគ្នាមកលឿនមកណានៅទួលទំពូងយើងនេះតើ។

ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង

ម៉ោះសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់មកញ៊ាំចាំ Admin ប្រាប់អោយស្គាល់មីនុយដែលល្បីលក់ដាច់ខ្លាំងប្រចាំហាងនោះគឺមានដូចជា លៀសឆាអំពិលទុំ ខ្ចៅ ខ្យង ក្ដាមស្រែចំហុយ ពងទាកូនឆា និងក្ដាមឆា។ និយាយថាប៉ុន្មានមុខខាងលើ មួយមុខណាក៏ឆ្ងាញ់ដែរ បានញ៊ាំហើយដឹងតែជក់មាត់ជីបៗហ្មង ជាពិសេសគឺមានទឹកជ្រលក់អំបិលមីដែលធ្វើដោយម្ចាស់ហាងផ្ទាល់យ៉ាងមានរសជាតិ ដែលត្រូវជាតិគ្នាខ្លាំងជាមួយខ្ចៅ ខ្យង ក្ដាមស្រែចំហុយ ហើយក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនទៀតផងដែរ។

ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង

ណ្ហើយចង់ដឹងថាពិសេសប៉ុណ្ណា ថ្ងៃនេះបបួលគ្នាមកញ៊ាំមកណា កុម្ម៉ង់មួយមុខណាក៏មិនខកបំណងដែរ។ ហាង ខ្ចៅស្រីភ្លោះទួលទំពូង ចាប់បើកពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៨យប់ ដែលមានទីតាំងផ្ទះលេខ២៧បេ ផ្លូវលេខ១៣៥ ផែនទីចុចទីនេះ

ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង

ហាង ខ្ចៅស្រីភ្លោះទួលទំពូង
លេខទូរសព្ទ៖ 070 556 779
ទីតាំង៖ ផ្ទះលេខ២៧បេ ផ្លូវលេខ១៣៥
ផែនទី៖ ចុចទីនេះ

វីដេអូ៖