មានមនុស្សមិនច្រើនទេបានដឹងថាចេកខ្ចីក៏មានប្រយោជន៍ច្រើនមិនចាញ់ចេកទុំប៉ុន្មានដែរ។ គ្រាន់តែយកវាទៅស្ងោរ ឬ ចំហុយសិន សឹមញ៉ាំ ទើបមិនសូវចត់ យើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនស្ទើរតែមិនគួរឲ្យជឿ។ ខាងក្រោមជាកំពូលអត្ថប្រយោជន៍ ៤ យ៉ាង ពីចេកខ្ចី៖
១. មានជាតិកាកសរសៃ Fiber
ចេកខ្ចីជាប្រភពជាតិកាកសរសៃ Fiber ដែលវាមាននាទីសំខាន់ក្នុងការរំលាយអាហារ និងសុខភាពបេះដូង។ ចេកប្រហែល ១០០ ក្រាម មានផ្ទុក Fiber រហូតដល់ ២.៦ ក្រាម ដែលជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និង កាត់បន្ថយស្ត្រេសបាន។
២. ជំនួយសុខភាពបេះដូង
ចេកទុំ និង ខ្ចីសម្បូរដោយជាតិប៉ូតាស្យូម។ ប៉ូតាស្យូមមានតួនាទីសំខាន់ ក្នុងការជួយដល់មុខងារតម្រងនោម និងជួយគ្រប់គ្រងកម្រិតសម្ពាធឈាមឲ្យស្ថិតក្នុងកម្រិតធម្មតា។
៣. ជួយសម្រកទម្ងន់
ដូចបានដឹងហើយ ចេកខ្ចីសម្បូរដោយជាតិកាកសរសៃ ជួយសម្រួលដល់ការរំលាយអាហារបានលឿន និងជួយឲ្យយើងឆ្អែតបានយូរ។ ពេលដែលយើងមិនងាយឃ្លាន និងមិនធ្វើឲ្យយើងញ៉ាំច្រើនទេ ហើយគីឡូក៏ស្រកទៅតាមហ្នឹងដែរ។
៤. ជាប្រភពវីតាមីនល្អៗ
ចេកខ្ចីប្រៀបដូចជារោងចក្រដែលផ្ទុក និងផលិតវីតាមីន និងជាតិរ៉ែល្អៗជាច្រើន។ មិនត្រឹមតែមានជាតិប៉ូតាស្យូមទេ ចេកខ្ចីកសម្បូរវីតាមីន C និង វីតាមីន B12 ដែលជួយស្រូបយកជាតិរ៉ែសំខាន់ៗ និងសារធាតុចិញ្ចឹមជាច្រើនទៀត ជាពិសេស កាល់ស្យូម ចូលក្នុងរាងកាយយើង ដើម្បីជួយឲ្យរាងកាយមានសុខភាពល្អ។